អន្តរជាតិ
ស្ទើរមិនជឿ! វេជ្ជបណ្ឌិតប្រើពេលជិត១០ឆ្នាំ ទំរាំតែវះកាត់មុខមាត់បុរសម្នាក់នេះបានជោគជ័យ (មានវីដេអូ)
BY Khmernote Media
April 19, 2018
បុរសជនជាតិបារាំងម្នាក់បានក្លាយទៅជាមនុស្សដំបូងគ្នាក្នុងពិភពលោក ដែលគេអាចជួយវះកាត់មុខមាត់ខុសប្រក្រតីខ្លាំងបំផុតរបស់គាត់ឲ្យមានមុខមាត់ដូចមនុស្សធម្មតាវិញ។ បុរសជនរងគ្រោះរូបនេះមានឈ្មោះថា Jérôme Hamon អាយុ ៤៣ ឆ្នាំ ហើយគាត់មានបញ្ហាខូចហ្សែន ឬមានហ្សែនខុសប្រក្រតីពីកំណើត ដែលធ្វើឲ្យមុខមាត់របស់គាត់វៀចជាខ្លាំង មានដុំសាច់ដុំជាច្រើននៅស្បែក មានបញ្ហាខួរក្បាល និងផ្នែកមួយចំនួនលើរាងកាយ។
ក្រុមវេជ្ជបណ្ឌិតបានព្យាយាម ជួយគាត់តាំងពីឆ្នាំ ២០១០ មកម្លះ ហើយការវះកាត់ និងព្យាបានក៏ត្រូវបានគេធ្វើឡើងជាច្រើនដងមកហើយដែរ តែទើប មកដល់ពេលនេះទើបគេបានបញ្ចប់ការវះកាត់ និងព្យាបាលជាផ្លូវការ និងប្រកបដោយជោគជ័យ។ សូមអញ្ចើញប្រិយមិត្ត ទស្សនាអំពីរូបភាព និងសកម្មភាពរបស់បុរសម្នាក់នេះ និងសកម្មភាពរបស់ក្រុមវេជ្ជបណ្ឌិតមួយចំនួនដូចក្នុងវីដេអូខាងក្រោមនេះ៖
អត្ថបទ៖ ភក្តី
ប្រភព៖ CNN