លក្ខណៈសម្គាល់ខុសគ្នារវាង COVID-19 និងផ្ដាសាយធំ
ដោយមានសំណូមពរច្រើនឲ្យ Helloគ្រូពេទ្យ ឲ្យបកស្រាយពីរោគសញ្ញា ឬលក្ខណៈសម្គាល់ខុសគ្នារវាង COVID-19 និងផ្ដាសាយធំ។ យើងបានសម្ភាសជាមួយលោកវេជ្ជបណ្ឌិត សូ សំណាង ឯកទេសទូទៅ ដែលនឹងធ្វើការបង្ហាញឲ្យដឹងពីភាពខុសគ្នាខ្លះៗរវាងរោគសញ្ញាជំងឺទាំង ២ ដូចខាងក្រោម៖
១- COVID-19
+ ក្ដៅខ្លួនខ្លាំង
+ ក្អកហត់ខ្លាំង
+ ពិបាកដកដង្ហើម
+ បេះដូងលោតញាប់
+ មានរយៈពេល ១៤ ថ្ងៃចេញរោគសញ្ញា
+ មិនទាន់មានវ៉ាក់សាំង
+ មិនទាន់មានថ្នាំព្យាបាល
+ មិនអាចកំណត់ពេលវេលាព្យាបាល។

២- ផ្ដាសាយធំ
+ក្ដៅខ្លួន
+ ក្អក
+ ឈឺបំពង់ក
+ ហៀរសំបោរ
+ ឈឺក្បាល
+ ឈឺខ្លួន ឬឈឺសាច់ដុំ
+ អស់កម្លាំងល្ហិតល្ហៃ
+ ស្រៀវស្រាញ
+ មានរយៈពេល ៣-៤ ថ្ងៃចេញរោគសញ្ញា
+ ប្រហែល៧ ថ្ងៃនឹងជាវិញ។
លោកវេជ្ជបណ្ឌិតបានណែនាំយើងប្រកាន់អនាម័យឲ្យបានខ្ជាប់ខ្ជួន ដើម្បីការពារ និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺផ្សេងៗ ហើយត្រូវនៅឲ្យឆ្ងាយពីអ្នកមានអាការៈដូចរៀបរាប់ខាងលើ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

ផ្តល់សិទ្ធិដោយ៖ helloគ្រូពេទ្យ