“របាំ អប្សរា២៥ដួង” ចំណាយពេល ៧ខែក្នុងការដំឡេីងថ្មី ទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជន
- March 3, 2020
កាលពីពេលថ្មីៗនេះមានការចាប់អារម្មណ៍ជាខ្លាំងបន្ទាប់ពីមានការបង្ហាញ របាំអប្សារា២៥ដួង ដែលជាស្នាដៃរបស់យុវតី ថៅ ពេជ្រអម្រឹត ប្រធាននិស្សិតសាកលវិទ្យាល័យមេគង្គកម្ពុជា។ ដោយរបាំនេះត្រូវបានយកខេត្តទាំង២៥ មកប្រមាណវិធីក៏ដូចប្រៀបធៀប ជាមួយតួរអង្គឯកដែលមានប្រជាប្រិយភាពមិនចេះសាបសូន្យរបស់កម្ពុជាគឺអប្សារា ដែលជាអត្តសញ្ញាណជាតិ។

ដោយកញ្ញា Phiyanit Amrita បានសរសេររៀបរាប់ថា៖ “ការសម្តែងបង្ហាញ ស្នាដៃ “របាំអប្សរា២៥ដួង” នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ នៅសាលមហោស្រពចតុមុខ ។ ការខិតខំអស់ជាង៧ខែមកនេះ គឺមិនមែនដើម្បីតែពានរង្វាន់ឬកិត្តិយសទេ តែពួកយើងទាំង៧១នាក់មានចក្ខុវិស័យមុតស្រួចក្នុងការធ្វើស្នាដៃនេះឡើងដើម្បីអភិរក្សទាំងវប្បធម៌ និងលើកស្ទួយសក្តានុពលវិស័យទេសចរណ៍នៃ២៥រាជធានីខេត្តរបស់ប្រទេសយើង ចូលរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានសហគមន៍ទេសចរណ៍ ល និង ល។ សង្ឃឹមថាបងប្អូនប្រជាពលរដ្ឋកម្ពុជាយើងនឹងរួមគ្នាលើកស្ទួយអភិរក្សវប្បធម៌ជាតិយើង ក៏ដូចជាគាំទ្រក្រុមសិល្បៈសាកលវិទ្យាល័យមេគង្គកម្ពុជាយើងបន្តទៀត ដើម្បីជាកម្លាំងចិត្តអោយពួកយើងបន្តបេសកកម្មតបគុណផែនដីដ៏អស្ចារ្យនៃយើង។

អប្សរា២៥ដួង គាំទ្រយ៉ាងពេញទំហឹងដោយ៖ ឯកឧត្តមឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង សាស្ត្រាចារ្យប្រឹក្សាយោបល់ អ្នកគ្រូ ឱម យុវណ្ឌី លោកគ្រូ ផលសារាវុធ លោកគ្រូ ច្រឡឹង សុមេធា លោកគ្រូ សេង សំអ៊ែល អ្នកគ្រូ អ៊ុក សុទ្ធារ៉ា និពន្ធនិងដឹកនាំតម្លើងស្នាដៃ៖ កញ្ញា ថៅ ពេជ្រអម្រិត តន្ត្រីករភ្លេងបុរាណខ្មែរ៖ លោក ស៊ុប លីណា លោក សូត្រ តុលា លោក វ៉ា ចាន់ធឿន សម្រួលតន្ត្រី៖ លោក ជេន រ៉ូហ្វើ ច្រៀងដោយ៖ លោក បូ ទ្រីតូច កញ្ញា ចែម ស្រីល័ក្ខ សម្តែងដោយ៖ យុវជនស្ម័គ្រចិត្តក្លឹបសិល្បៈ និងផ្ទាំងទស្សនីយភាពមេគង្គ ៧១រូប ថតនិងកាត់តដោយ៖ ក្រុមបច្ចេកទេសថត កងរាជអាវុធហត្ថរាជធានីភ្នំពេញ ផលិតនិងរក្សាសិទ្ធ៖ ក្លឹបសិល្បៈ និង ផ្ទាំងទស្សនីយភាពមេគង្គ នៃសាកលវិទ្យាល័យមេគង្គកម្ពុជា៕






ប្រភព៖ Phiyanit Amrita
- Share This Post:






