បច្ចេកវិទ្យា

តើស្តេចហ្គេម realme C3 ដែលភ្ជាប់ជាមួយនឹងបន្ទះឈីប Helio G70 ដែលដាក់ប្រកាសនៅថ្ងៃស្អែកនេះនឹងនាំអ្វីប្លែកមកជូនអ្នកទាំងគ្នា?

BY
Khmernote Media
March 3, 2020

នៅក្នុងកំឡុងខែកុម្ភៈកន្លងទៅនេះ realme c series បានដាក់ប្រកាសផ្លូវការនៅលើទីផ្សារជាច្រើន ជាបន្តបន្ទាប់។ គឺជាស្មាតហ្វូនស្តេចហ្គេមកំរិតថវិការមធ្យមនិងទទួលបានការគាំទ្រយ៉ាងខ្លាំងនៅលើទីផ្សារប្រទេសឥណ្ឌូនេសីុ ឥណ្ឌានិងទីផ្សារជាច្រើនទៀត។ ជាពិសេសគឺនៅលើទីផ្សារប្រទេសឥណ្ឌូនេសីុ ដោយត្រឹមតែរយៈពេល1 នាទីក៏លក់បានដល់ទៅ5000គ្រឿង ហើយ5នាទីក្រោយនៅលើឧស្សាហកម្មផ្សេងៗលក់បានដល់ទៅ10000គ្រឿង ។

realme C3 គឺជាទូរស័ព្ទដំបូងគេដែលបំពាក់ដោយបន្ទះឈីប Helio G70 ហើយបន្ទះឈីបនេះបានទទូលការការវាយតម្លៃខ្ណស់នៅលើគេហទំព័រAntutu ដែលទទួលបានពិន្ទុខ្ពស់រហូតជាង190000ពិន្ទុ។អាចនិយាយបានថាជាបន្ទះឈីបដែលមានគុណភាពល្អ នឹងធ្វើអោយការលេងហ្គេមមានភាពរលូន។

ជាមួយគ្នានេះដែរ ទូរស័ព្ទrealme C3 នេះក៏បានភ្ជាប់ជាមួយនឹងថាមពលថ្មធំ5000mAh និងអេក្រង់6.52អីុង ដែលមិនត្រឹមតែអាចនាំអោយអ្នកនូវបទពិសោធន៍លេងហ្គេមដ៏អស្ចារ្យនោះទេថែមទាំងអាចបំពេញនូវតម្រូវការអ្នកទាំងអស់គ្នាដែលអាចកាន់ថ្មបានយូរទៀតផង។

ហើយrealme C3 នេះគឺបានបំពាក់នូវកាមេរ៉ាក្រោយ3គ្រាប់ 12MP+2MP+2MP និងម៉ាក្រូលេន 4cm ដែលអាចបំពេញតម្រូវការការថតរូបបានយ៉ាងល្អ។ បើតាមដឹង realme អាចនឹងក្លាយជាទូរស័ព្ទដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការrealme UIដំបូងគេ។

ហើយនៅថ្ងៃស្អែកនេះ realmeនឹងដាក់ប្រកាសតម្លៃលក់របស់ realme C3 ជាផ្លូវការនៅក្នុងប្រទេសកម្ពុជា មិនដឹងថានឹងមាននាំអ្វីភ្ញាក់ផ្អើលសម្រាប់អ្នកទាំងអស់គ្នាុ សូមទន្ទឹមរង់ចាំទាំងអស់គ្នា។

Share This Post: