ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    iPhone 12 នឹងមានពណ៌ថ្មី គឺពណ៌ខៀវ (Navy Blue)

    BY autoadmin March 5, 2020
    iPhone 12 នឹងមានពណ៌ថ្មី គឺពណ៌ខៀវ (Navy Blue)

    យោងតាមសារព័ត៌មានបច្ចេកវិទ្យា Macrumors បានចុះផ្សាយថា គំរូនៃទូរស័ព្ទ iPhone ជំនាន់ថ្មីគឺ iPhone 12 បានបែកធ្លាយជាសាធារណៈហើយនៅតាមបណ្តាញអ៊ីនធឺណិត។ ប្រភពដដែលនេះបានឲ្យដឹងថា iPhone 12 នឹងមានពណ៌ពិសេសមួយគឺពណ៌ខៀវ (Navy Blue) និងដំណើរការដោយប្រព័ន្ធអ៊ីនធឺណិតកម្រិត 5G។ ចំពោះផ្នែកខាងក្នុងទូរស័ព្ទវិញមិនត្រូវបានគេបង្ហាញច្បាស់ឡើយ ដូចជាអំពីទំហំកាមេរ៉ា ទំហំអង្គចងចាំ និងទំហំរេមជាដើម។

    ជាមួយគ្នានេះដែរសារព័ត៌មានខាងលើក៏បានបញ្ជាក់ថា ក្រុមហ៊ុន Apple គ្រោងនឹងចេញលក់ទូរស័ព្ទ iPhone SE2 ឬ iPhone 9 ជំនាន់ថ្មី ក្នុងពេលដំណាលគ្នាជាមួយនឹងការចេញលក់ទូរស័ព្ទ iPhone 12 ផងដែរ។ ចំពោះកាលបរិច្ឆេទចេញលក់ទូរស័ព្ទដូចបានរៀបរាប់ខាងលើនេះវិញត្រូវបានគេជឿថា អាចនៅពាក់កណ្តាល ឬចុងឆ្នាំ ២០២០​នេះ៕

    អត្ថបទ៖ ភក្តី

    Share This Post: