កំពូលចោរជប៉ុនម្នាក់បានហែកគុករត់គេចខ្លួនបាត់ ធ្វើឲ្យប៉ូលិសជាង៦ពាន់នាក់ ឈឺក្បាលព្រោះតាមចាប់ខ្លួនគេមិនបាន
ជប៉ុន៖កំពូលចោរជប៉ុនម្នាក់បានហែកគុករត់គេចខ្លួនបាត់ស្រមោល ហើយអាជ្ញាធរបានប្រើប្រាស់កម្លាំងប៉ូលិសប្រមាណជា៦,៦០០នាក់ តាមចាប់ខ្លួនចោរនោះ នៅតែមិនអាចរករូបគេឃើញទៀត។ ឧក្រិដ្ឋជនរូបនេះមានឈ្មោះថា Tatsuma Hirao អាយុ ២៧ ឆ្នាំ ហើយគេជាអតីតបងធំ និងមេចោរម្នាក់ ដែលបានធ្លាប់បានប្រព្រឹត្តិបទល្មើសជាច្រើនករណី។
ឧក្រិដ្ឋជនរូបនេះ ត្រូវបានតុលាការសម្រេចផ្តន្ទាទោសឲ្យជាប់គុករយៈពេល៥ឆ្នាំកន្លះ នៅក្នុងមន្ទីរឃុំឃាំងមួយកន្លែងស្ថិតនៅលើកោះមួយក្នុងក្រុង Imabari ប្រទេសជប៉ុន។ យ៉ាងណាក្តី ឧក្រិដ្ឋជនរូបនេះទើបតែទទួលទោសបានបន្ដិចប៉ុណ្ណោះ ហើយគេក៏បានលួចរត់ចេញពីគុក និងបង្កភាពចលាចលជាថ្មីម្តងទៀតសម្រាប់ក្រុមប៉ូលិស។
កោះនេះមានផ្ទៃដីតែ ២២ គីឡូម៉ែត្រការ៉េតែ ប៉ុណ្ណោះ និងមានប្រជាជនរស់នៅសរុបចំនួន ២២,០០០ នាក់។ គេដឹងថា កំពូលចោរម្នាក់នេះកំពុងលាក់ខ្លួននៅលើកោះនេះនៅឡើយទេ ហើយពេលនេះគេបានដាក់កម្លាំងប៉ូលិសបន្ថែមទៀត ដើម្បីតាមចាប់ខ្លួនកំពូលចោររូបនេះ៕

អត្ថបទ៖ភក្តី
ប្រភព៖nextshark