បច្ចេកវិទ្យា

realme C3 បានចេញលក់ផ្លូវការនៅថ្ងៃនេះហើយជាមួយ realme UI ឯតំលៃវិញត្រឹម $129 ប៉ុណ្ណោះ

BY
Khmernote Media
March 4, 2020

realme C3 បំពាក់នូវកាមេរ៉ា AI ៣ គ្រាប់នៅផ្នែកខាងក្រោយជាមួយនឹងថាមពលថ្មរហូត ដល់ ៥០០០ mAh អេក្រង់ ៦.៥ អ៊ីញភ្ជាប់ជាមួយកម្រិតភាពច្បាស់នៃអេក្រង់ដែល បំពាក់ដោយ បន្ទះឈីប MediaTek Helio G70 ដែលជាបច្ចេកវិទ្យាទំនើបចុងក្រោយ

realme C3 រចនាឡើងមានពីរពណ៌ជាមួយស្ទីលដ៏ទាន់សម័យគឺ – Blazing Red និង Frozen Blue 2+32GB នឹងដាក់លក់ក្នុងតម្លៃ $129 ចរាចរ​លើក ដំបូងនៅថ្ងៃទី ១១ ខែមីនាឆ្នាំ ២០២០ រួមជាមួយការផ្ដល់ជូន​អត្ថប្រយោជន៍​ដ៏ច្រើនបន្ថែម ទៀត។

រាជធានីភ្នំពេញថ្ងៃទី ០៤ ខែមីនាឆ្នាំ ២០២០៖ realme ម៉ាកស្មាតហ្វូនដែលពង្រីក វិសាលភាពរបស់ខ្លួនយ៉ាងយាប់រហ័សនោះ បានប្រកាសបើកដំណើរការជាផ្លូវការនូវ ទូរស័ព្ទ ប្រភេទថ្មីបំពាក់នូវ «កាមេរ៉ាបីគ្រាប់ ស្តេចហ្គេម» របស់ខ្លួនហើយ។ realme C3 ដែលជាស្មាត ហ្វូន ដ៏មានអានុភាពកម្រិតខ្ពស់លក់ជូនក្នុងតម្លៃពិសេសក្នុងចន្លោះក្រោម ១៥០ ដុល្លារតែប៉ុណ្ណោះ។

realme C3 គឺជាសមាជិកនៃត្រកូល realme ដែលឈរលើគុណភាពកម្រិតឈានមុខគេ​ របស់ស្មាតហ្វូន C Series ដែលមានអ្នកប្រើប្រាស់សរុបរហូតដល់ ១០,២ លាននាក់ឯណោះនៅ ទូទាំងពិភពលោក ហើយនេះជាភាពជោគជ័យមួយក្នុងចន្លោះតម្លៃ ស្មាតហ្វូននេះ។

realme C3 អាចឈរឈ្មោះជាកំពូលស្មាតហ្វូនបានដោយចំនុចសំខាន់ៗចំនួន ៤ គឺ៖ មុខងារកំលាំងខ្លាំង ថាមពលថ្ម អេក្រង់ និងកាមេរ៉ា។

លក្ខណៈពិសេសរបស់ realme C3

ជាដំបូងនៅក្នុងផ្នែកនេះ, C3 បំពាក់ដោយប្រព័ន្ធដំណើរការ MediaTek Helio G70 ដំបូងបង្អស់របស់ពិភពលោកដែលនឹងធានាបាននូវប្រតិបត្តិការដ៏មានអានុភាពនិងកាន់តែរហ័សសម្រាប់អ្នកប្រើប្រាស់និងអ្នកនិយមលេងហ្គេម។ realme C3 បានចរាចរលក់ ដោយរចនាឡើងជាពីរពណ៌ដ៏ប្រណិត – Blazing Red និង Frozen Blue ។ ជាមួយនឹងការដាក់ លក់លើកដំបូងនៅថ្ងៃទី ១១ ខែមីនាឆ្នាំ ២០២០ នេះ realme C3 នឹងមានដាក់លក់ក្នុងជាមួយទំហំ 2GB+32GB តម្លៃត្រឹមតែ 129 ដុល្លារតែប៉ុណ្ណោះ។

អ្វីដែលកាន់តែគួរឱ្យភ្ញាក់ផ្អើលនោះគឺ realme C3 ជាម៉ូឌែលទូរស័ព្ទដែលបំពាក់ឈីប Helio G70 ដំបូងគេនៅក្នុងទីផ្សារប្រទេសកម្ពុជា។ ជាមួយនឹងឈីប Helio G70 នេះផងដែរ, realme C3 មានពិន្ទុខ្ពស់រហូតដល់ ១៩០,០០០ នៅក្នុងកម្មវិធី Antutu ដែលបង្ហាញថាមុខងាររបស់ realme C3 គឺពិតជាផលិតផលដែលមានគុណភាពលើសពីតម្លៃ
២៥០ ដុល្លារនោះទៅទៀត។

សហប្រតិបត្តិការជាមួយ MLBB

ជាមួយនឹងបន្ទះឈីបដ៏រឹងមាំ នៅពេលនេះ realme បានប្រកាសពីកិច្ច​សហប្រតិបត្តិការ ជាផ្លូវ​ការជាមួយនឹង MLBB ហើយ ។ ដើម្បីគាំទ្រដល់បទពិសោធន៍ នៃការលេងហ្គេម កាន់តែប្រសើរ realme C3 ក៏បានបំពាក់នូវថាមពលថ្មទំហំ ៥០០០mAh ដើម្បីទទួលបាន បទពិសោធន៍ជីវិតកម្សាន្តកាន់តែប្រសើរឡើង។

ក្រៅពីនេះ! realme C3 ក៏បន្ថែមជាមួយនឹងកាមេរ៉ាភ្លោះទំហំ 12MP + 2MP + 2MP នៅខាងក្រោយរបស់វាផងដែរ, realme C3 ក្លាយជាស្មាតហ្វូនដំបូងដែលមានកាមេរ៉ារហូត ដល់ទៅបី ក្នុងតម្លៃក្រោម ១៥០ ដុល្លារតែប៉ុណ្ណោះ។

realme C3 ជាមួយនឹងប្រព័ន្ធប្រតិបត្តិការ realme UI

realme C3 គឺជាស្មាតហ្វូន realme ដំបូងបង្អស់ដែលត្រូវបានដាក់ឱ្យដំណើរការជាមួយ ប្រព័ន្ធប្រតិបត្តិការ (UI) realme ដែលឈរលើមូលដ្ឋាននៃប្រព័ន្ធប្រតិបត្តិការ Android 10 ។

រចនាបទថ្មី (UI) realme ត្រូវបានបង្កើតឡើងប្រកបដោយភាពល្អឥតខ្ចោះហើយកាន់តែជិតស្និទ្ធ ជាមួយនឹងបទពិសោធន៍នៃការប្រើប្រាស់ប្រព័ន្ធ Android ។

realme C3 នឹងបើកដំណើរការលក់ចាប់ពីខែមីនា ថ្ងៃទី ១១ នេះតទៅ ជាមួយនឹង កញ្ចប់ កាដូនៃកាសស្តាប់និងស៊ីមកាតផងដែរ។

Share This Post: