ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អតីតទីលានចាក់សំរាមដែលបោះបង់ចោល ជាង១០ឆ្នាំហើយ បានក្លាយជាកន្លែងគ្រឿងញៀនដ៏សកម្ម ដោយសមត្ថកិច្ចចុះឡោមព័ទ្ធប្រមូលមនុស្សបាន៧នាក់

    BY Khmernote Media March 5, 2020
    អតីតទីលានចាក់សំរាមដែលបោះបង់ចោល ជាង១០ឆ្នាំហើយ បានក្លាយជាកន្លែងគ្រឿងញៀនដ៏សកម្ម  ដោយសមត្ថកិច្ចចុះឡោមព័ទ្ធប្រមូលមនុស្សបាន៧នាក់

    រាជធានីភ្នំពេញ ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ នាព្រឹកវេលាម៉ោង០៩:២០នាទីព្រឹក ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០នេះ បានចុះធ្វើរដ្ឋបាលទ្រង់ទ្រាយធំ ឡោមព័ទ្ធ ទីតាំងតំបន់មិនរៀបរយលើគំនរភ្នំសំរាម អតីតទីលានចាក់សំរាម និងកាកសំណល់ផ្សេងៗ ដែលស្ថិតក្នុងភូមិចំនួន៤ នៃសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ដោយប្រមូលជនអនាថា បាន៧នាក់ ដែលមកពពាក់ពពូនគ្នា សង់រោង និងខ្ទមស្នាក់នៅពាក់ព័ន្ធគ្រឿងញៀន និងបានធ្វើការរុះរើរោង និងខ្ទមតូចៗចំនួន៤ភ្លាមៗ និងបញ្ជូនជនជាប់គ្រឿងញៀនខាងលើ និងវត្ថុតាង ពាក់ព័ន្ធគ្រឿងញៀន មួយចំនួន ទៀត យកទៅ ប៉ុស្តិ៍ដើម្បីសាកសួរ ចាត់ការតាមនីតិវិធី ។

    មុនពេលចុះប្រតិបត្តិការ កម្លាំងគណៈបញ្ជាការឯកភាព បានបែងចែកជាច្រើនក្រុម ដើម្បីចុះប្រតិបត្តិការណ៍ ចូលច្រកទីលានចាក់សំរាម ផ្លូវអង្គការ កូរ៉េ ។ ក្រុមទី២ ចូលតាមភូមិឬស្សី៣ ផ្លូវដើមពោធិ៍ ។ ក្រុមទី៣ ចូលតាម ភូមិដំណាក់ធំ ផ្លូវធ្វើចង្រ្កាន ។ ក្រុមទី៤ ចូលតាមអង្គការស្កុត តាមផ្ទះសំណាក់ប៉ៃលិន ផ្ទះឆេះ -ល-។

    ក្នុងការចុះរដ្ឋបាលតំបន់មិនរៀបរយលើគំនរភ្នំសំរាមខាងលើនេះ កម្លាំងអាជ្ញាធរចម្រុះ បានធ្វើការឃាត់ខ្លួនមនុស្សចំនួន៧នាក់ (ក្នុងនោះមានក្មេងអាយុក្រោម១៨ឆ្នាំម្នាក់) មានឈ្មោះ ទី១.ឈ្មោះ ខុន នី ស្នាក់នៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។ ២.ឈ្មោះ សួន ពៅ អាយុ៣៦ឆ្នាំ ភេទប្រុស មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យ៣។ ៣.ឈ្មោះ ជក់ ចិត្ត អាយុ២០ឆ្នាំ ភេទប្រុស មុខរបរមិនពិតប្រាកដ ស្នាក់នៅម្ដុំជំពូវ័ន្ត។ ៤.ឈ្មោះ ចាន់ រ៉ា មុខរបរ និងស្នាក់នៅ មិនពិតប្រាកដ ។

    ៥. ឈ្មោះ ម៉ៅ បូរ៉ា អាយុ២៦ឆ្នាំ ភេទប្រុស មុខរបរមិនពិតប្រាកដ ស្នាក់នៅម្ដុំចោមចៅ។ ៦.ឈ្មោះ មាស សុខុម ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរនឹងស្នាក់នៅមិនពិតប្រាកដ។ ៧.ឈ្មោះ ពុំ ដេត អាយុ២១ឆ្នាំ ភេទប្រុស មុខរបរនឹងស្នាក់នៅមិនពិតប្រាកដ។ ដកហូតសម្ភារៈប្រើប្រាស់មួយចំនួននិងធ្វើការរុះរើតូបចំនួន៤ដែលជាទីតាំងប្រមូលផ្ដុំគ្នាប្រើប្រាស់នឹងចែកចាយ។

    ជាចុងក្រោយលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ តំណាងដ៏ខ្ពង់ខ្ពស់ របស់លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ បានអោយដឹងថា អាជ្ញាធរខណ្ឌមានជ័យ បានយកចិត្តទុកណាស់ ក្នុងការទប់ស្កាត់ ក៏ដូចជាបង្ក្រាបលើបញ្ហាគ្រឿងញៀន ដែលជាចំណុចស្នូល នៃការបង្កើតអោយ មានបទល្មើស លួច ឆក់ ប្លន់ និងពង្រឹងការបង្ក្រាបសកម្មភាព អសន្តិសុខផ្សេងៗជាច្រើនទៀត ជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌមានជ័យយើង៕

    អត្ថបទ និង រូបភាពដោយ៖ បងម៉េង ខ្មែរណូត

    Share This Post:
    MPO4D jitutoto mpo4d Mpoplay