ជនជាតិជប៉ុនធ្វើដំណើរចេញពីសៀមរាប មានផ្ទុកវីរុស COVID-19 នោះខាងក្រសួងកំពុងធ្វើការលើករណីនេះ អោយមានតម្លាភាពដើម្បីចៀសវាង ពលរដ្ឋមានការភ័យខ្លាច
ជនជាតិជប៉ុនដែលបានធ្វើដំណើរចេញពីខេត្តសៀមរាប ទៅទីក្រុងហូជីមិញ រួចបន្តទៅជប៉ុន ពិតមានវីរុស COVID-19 មែន ពេលទៅដល់ប្រទេសជប៉ុន នេះតាមការបញ្ជាក់របស់ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ថ្លែងប្រាប់ Fresh News។ ឯកឧត្តមបានបញ្ជាក់ថា ក្រសួងសុខាភិបាលបានទទួលព័ត៌មានច្បាស់លាស់ហើយពីខាងភាគីជប៉ុន។
តែទោះយ៉ាងណាឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ថា បុរសជនជាតិជប៉ុនរូបនេះជាធុរៈជនប្រកបអាជីវកម្មអន្តរជាតិ ចេញចូលច្រើនប្រទេស មិនមែនមកដំណើរកម្សាន្តលក្ខណៈទេសចរណ៍នោះទេ ហើយថ្មីៗនេះលោកបានឆ្លងកាត់ប្រទេសកម្ពុជា វៀតណាម ថៃ ហ្វីលីពីន និងជប៉ុន ដូច្នេះមិនទាន់ដឹងថាគាត់បានឆ្លងជំងឺ COVID-19 នៅប្រទេសណានោះទេ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ