បច្ចេកវិទ្យា

ទំនើបមែន! សិង្ហបុរីប្រើប្រាស់រ៉ូបូតដើម្បីលើកអាហារ ឬយកថ្នាំ ឱ្យអ្នកជំងឺវីរុស COVID-19

BY
autoadmin
March 6, 2020

អ្នកជំងឺមួយចំនួននៅមន្ទីរពេទ្យ Alexandra ដែលសង្ស័យ ឬបញ្ជាក់ថាមានការឆ្លងមេរោគ COVID-19 នាឆាប់ៗនេះនឹងត្រូវទទួលបានអាហារ និងថ្នាំពីដោយរ៉ូបូតជាអ្នកបញ្ជូនមក។ ចំណែករ៉ូបូតប្រភេទទី២ កំពុងត្រូវបានដាក់ពង្រាយដើម្បីសម្អាត និងជជែកជាមួយអ្នកជំងឺជា ៤ភាសា ក៏ដូចជា Singlish (អង់គ្លេសបែសិង្ហបុរី)។ អ្នកនាំពាក្យមន្ទីរពេទ្យបាននិយាយនៅថ្ងៃពុធនេះថា៖ “នៅចុងខែនេះមនុស្សយន្តមួយគ្រឿង ដែលមានឈ្មោះថា BeamPro នឹងចាប់ផ្តើមធ្វើការជុំគ្នានៅអគារសម្រាប់ដាក់អ្នកជំងឺដាច់ពីគេរបស់មន្ទីរពេទ្យ។

ព័ត៌មានលម្អិតនៃការប្រើប្រាស់បច្ចេកវិទ្យារ៉ូបូតនេះ ត្រូវបានរៀបរាប់នៅក្នុងកិច្ចពិភាក្សាដេញដោល របស់គណៈកម្មាធិការផ្គត់ផ្គង់របស់ក្រសួងសុខាភិបាលកាលពីថ្ងៃព្រហស្បតិ៍។ អ្នកនាំពាក្យមន្ទីរពេទ្យបាននិយាយនៅឯប្រព័ន្ធផ្សព្វផ្សាយថា មន្ទីរពេទ្យ Alexandra មានករណីនៃ COVID-19 តែមួយប៉ុណ្ណោះ ដែលអ្នកជំងឺជាករណីទី៧៤ ដែលកំពុងស្ថិតក្នុងសភាពស្ថិតស្ថេរ បន្ទាប់ពីត្រូវបានអនុញ្ញាតឱ្យចូលព្យាបាលនៅថ្ងៃទី១៥ ខែកុម្ភៈ។

រ៉ូបូតនោះឈ្មោះថា BeamPro ដែលត្រូវបានគេដាក់នៅឯមជ្ឈមណ្ឌលនៃការច្នៃប្រតិដ្ឋផ្នែកសុខភាព របស់មន្ទីរពេទ្យអស់រយៈពេលជាងបីខែ តាំងពីមុនពេលការផ្ទុះឡើងនៃ COVID-19 ឯណោះ ប៉ុន្តែការសាកល្បងសម្រាប់ការប្រើប្រាស់របស់វាបានចាប់ផ្តើមកាលពីពីរសប្តាហ៍មុន។ អ្នកនាំពាក្យបាននិយាយថា BeamPro ធ្វើឱ្យវាអាចធ្វើឱ្យអ្នកជំងឺអាចត្រូវបានត្រួតពិនិត្យពីចម្ងាយ ខណៈពេលកំពុងសម្រាកនៅដាច់ឆ្ងាយពីគេ៕

អត្ថបទ៖ លីដា

Share This Post: