ស្បែកដែលខូចខាតដោយសារពន្លឺព្រះអាទិត្យ និងប្រែជាស្រស់ស្អាតដោយគ្រាន់តែអនុវត្តន៍តាមវិធីទាំងនេះ
បន្ទាប់ពីធ្វើការដើរលេងនៅថ្ងៃបុណ្យសង្រ្កាន្ដ នារីគ្រប់រូបប្រាកដជាជួបជាមួយនឹងបញ្ហាស្បែកខ្មៅខូចមែនទេ។ ពេលនេះអ្នកអស់បារម្ភជាមួយនឹងបញ្ហាស្បែកខូចទៀតហើយដោយគ្រាន់តែអនុវត្តន៍វិធីទាំង ៥នេះដើម្បីធ្វើឲ្យស្បែករបស់អ្នកត្រលប់មកល្អស្អាតដូចដើមវិញ៖
១.ជៀសវាងការចេញក្រៅ៖ យើងដឹងហើយថានៅក្នុងរដូវកាលនេះអាកាសធាតុនៅតែបន្ដក្ដៅដូចនេះស្បែករបស់អ្នកកំពុងតែមានបញ្ហា ហេតុនេះអ្នកមិនគួរចេញទៅត្រូវក្ដៅថ្ងៃបន្ថែមទៀតនោះទេ។ អ្នកគួរតែព្យាយាមនៅផ្ទះហើយប្រើជាមួយនឹងក្រែមការពារកម្ដៅថ្ងៃទើបជាការប្រសើរ។

២. ជៀសវាងក្នុងការប្រើគ្រឿងសំអាង៖ យើងដឹងហើយថាផ្ទៃមុខរបស់យើងកំពុងតែទទួលរងនូវកម្ដៅថ្ងៃ ហេតុនេះអ្នកគួរតែបញ្ឈប់នៅក្នុងការប្រើនូវគ្រឿងសំអាងមួយរយៈសិនទម្រាំស្បែកមុខរបស់អ្នកមកសភាពដើមវិញ ហើយមិនគួរភ្លេចលាងសំអាតមុខមុនពេលចូលគេងជាប្រចាំផងដែរ។
៣. ជម្រុះកោសិកាចាស់ចេញ៖ ដើម្បីឲ្យស្បែកមុខរបស់អ្នកត្រលប់មកល្អដូចដើមបានឆាប់រហ័ស អ្នកគួរតែជម្រុះកោសិកាចាស់ចេញឲ្យបានលឿន។ ហើយវាមានភាពងាយស្រួសជាខ្លាំងដោយអ្នកគ្រាន់តែយកទឹកដោះគោជូរមកបិទនៅលើផ្ទៃមុខរបស់អ្នករួចទុកចោលប្រមាណ ១៥នាទីហើយចាំលាងទឹកចេញនោះស្បែកមុខរបស់អ្នកនឹងល្អប្រសើរជាងមុន ព្រោះថាទឹកដោះគោជូរគឺមានប្រតេអ៊ីនដែលជួយជម្រុះកោសិកាចាស់បានលឿនបំផុត។
៤. ការបរិភោគអាហារ៖ យើងដឹងហើយថាការបរិភោគអាហារដែលសំបូរទៅដោយប៉ូតាស្យូមគឺជំនួយដល់ស្បែកជាខ្លាំងដូចជាការបរិភោគបន្លែពណ៌បៃតង, ការ៉ុត, ល្ពៅ និងផ្លែឈើជាដើម។ អ្នកបរិភោគអាហារកាន់តែច្រើនកាន់តែជួយបំប៉នដល់ស្បែកអ្នកកាន់តែល្អឡើងវិញ ដូចនេះអ្នកគួរតែបរិភោគឲ្យបានញឹកញាប់ ព្រោះថាវាក៏ជួយឲ្យស្បែកមានសំណើមដ៏ល្អផងដែរ។

៥. ការស្ដារឡើងវិញ៖ អ្នកអាចជ្រើសរើសយកប្រេងដែលធ្វើមកពីផ្លែឈើPassion ព្រោះថាវាសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មនៃការជ្រីវជ្រួញ Omega ៣, ៦, ៩ ជួយការពារប្រព័ន្ធភាពស៊ាំជាមួយនឹងកម្ដៅថ្ងៃរបស់អ្នកបានយ៉ាងល្អ ហើយវាក៏ជួយដល់ស្បែកដែលងាយរងគ្រោះកម្ដៅថ្ងៃ លើសពីនេះវាមានជាតិអាស៊ីតខ្លាញ់ចាំបាច់ដែលជួយការពារ និងថែរក្សាតុល្យភាពនៃស្បែក ជួយរក្សាសំណើមធ្វើឱ្យស្បែកស្រស់ថ្លា និងធ្វើឲ្យស្បែករបស់អ្នកមានក្លិនក្រអូបផងដែរ៕

អត្ថបទ៖ Sai
ប្រភព៖mthai