ខ្មែរណូត

ស្វែងរក

  • សុខភាព

    មហាសេដ្ឋីថៃ បោះទុនសង់រោងចក្រផលិតម៉ាស ចូលរួមប្រឆាំង COVID-19

    BY Khmernote Media March 7, 2020
    មហាសេដ្ឋីថៃ បោះទុនសង់រោងចក្រផលិតម៉ាស ចូលរួមប្រឆាំង COVID-19

    មហា​សេដ្ឋី​​​មាន​ជាង​គេ​ក្នុង​ប្រទេស​ថៃ នឹង​ចាប់​ផ្តួច​ផ្តើម​សាង​សង់​រោង​ចក្រ​​មួយ​កន្លែង​ ក្នុង​រយៈ​ពេល​៥​សប្តាហ៍ ដើម្បី​ផលិត​ម៉ាស​អនាម័យ​ ប្រមាណ​៣​លាន​ម៉ាស ​ជា​រៀង​រាល់​ខែ ដើម្បី​ចូល​រួម​ក្នុង​យុទ្ធនាការ​​ប្រឆាំង​នឹង​វ៉ីរុស​ ផ្លូវ​ដង្ហើម​ថ្មី COVID-19។

    តាម​ប្រភព​ព័ត៌មាន Asian Review លោក ដានីន ឈៀរ៉ាវ៉ាណន ជា​ប្រធាន​​ក្រុមហ៊ុន CP (Charoen Pokphand Group) បាន​ឱ្យ​ដឹង​​ថ្មី​ៗ​នេះ​ថា ក្រុម​ហ៊ុនCP នឹង​វិនិយោគ​​លុយ​ប្រមាណ ១០០​លាន​បាត (ស្មើ​៣,១៩​លាន​ដុល្លារ​អាមេរិក) ទៅ​​លើ​​​គម្រោង​​បង្កើត​រោង​ចក្រ​ផលិត​ម៉ាស​ខាង​លើ។ ក្នុង​នោះ​ក្រុមហ៊ុន នឹង​ប្រើ​ប្រាស់​ធន​ធាន​ វិនិយោគ​​លើ​ម៉ាស៊ីន​ផលិត និង​សម្ភារៈ​វត្ថុ​ធាតុ​ដើម ក្នុង​លក្ខណៈ​ស្តង់​ដា​អនាម័យ​​ ក្នុង​ទិស​ដៅ​សំខាន់​តែ​មួយ​គត់​គឺ ប្រឆាំង​នឹង​វ៉ីរុស COVID-19។

    សម្រាប់​​គម្រោង​ផលិត​ម៉ាស​នោះ​ មហាសេដ្ឋី​​ថៃ​ខាង​លើ សន្យា​ថា​នឹង​ចែក​​ម៉ាស​អនាម័យ​​ដោយ​ឥត​គិត​ថ្លៃ ទៅ​ផ្គត់​ផ្គង់​ នៅ​តាម​មន្ទីរពេទ្យ​ ក៏​ដូច​ជា​ប្រជាពលរដ្ឋ ដែល​មាន​តម្រូវ​ការ​ចាំ​បាច់​។

    ​​​ក្រៅ​តែ​ពី​ការ​​វិនិយោគ​​បង្កើត​រោង​ចក្រ​ខាង​លើ​នេះ ក្រុម​ហ៊ុន​​​​ដែល​រក​ចំណូល​ពី​វិស័យ​កសិកម្ម​ ចំណី​អាហារ​ ខាង​លើ ក៏​កំពុង​ចូល​រួម​យ៉ាង​សកម្ម​ជា​មួយ​ បណ្តា​ក្រុមហ៊ុន​ពិភព​លោក​ដទៃ​ទៀត ដូច​ជា សហ​ការ​ជា​មួយ​ក្រុមហ៊ុន​ជប៉ុន និង​តៃវ៉ាន់ វិនិយោគ​ទឹក​ប្រាក់​ជា​ច្រើន ក្នុង​​ទិស​ដៅ​រួម​តែ​មួយ គឺ​ធ្វើ​យ៉ាង​ណា​ប្រឆាំង​នឹង​មេរោគ COVID-19 ដើម្បី​ស្ថារ​ស្ថាន​ភាព​សេដ្ឋកិច្ច៕

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay