ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    កាត់បន្ថយការទទួលទានស្ករ ឬអាហារមានរសជាតិផ្អែមភ្លាម ប្រសិនបើរោគសញ្ញាទាំងនេះលេចឡើងចំពោះរាងកាយ

    BY Khmernote Media April 19, 2018
    កាត់បន្ថយការទទួលទានស្ករ ឬអាហារមានរសជាតិផ្អែមភ្លាម ប្រសិនបើរោគសញ្ញាទាំងនេះលេចឡើងចំពោះរាងកាយ

    អត្ថបទខាងក្រោមនឹងបង្ហាញឲ្យដឹងអំពីរោគសញ្ញាទូទៅមួយចំនួនដែលតែងលេចឡើងចំពោះរាងកាយនៅពេលដែលអ្នកទទួលទានជាតិស្ករច្រើនលើសពេក ៖

    ៩. ឈឺចាប់សាច់ដុំ និងសន្លាក់ ៖ វាអាចជាសញ្ញាមួយក្នុងចំណោមសញ្ញាជាច្រើនដែលរាងកាយរបស់អ្នកប្រើ ដើម្បីជាការព្រមានឲ្យអ្នកដឹងអំពីដំណើរនៃការរលាកដែលនឹងកើតឡើងក្នុងរាងកាយ។ បរិមាណជាតិស្ករខ្ពស់នៅក្នុងរបបអាហារធ្វើឲ្យកោសិកាភាពស៊ាំរបស់អ្នកបញ្ចូនសារជាតិបង្កការរលាកចូលទៅក្នុងឈាមដើម្បីព្យាយាមបំបែកនូវ glycation ឬប្រូតេអ៊ីនជាប់នឹងម៉ូលេគុលគ្លុយកូស។អ្នកទទួលទានជាតិស្ករច្រើនប៉ុណ្ណា ប្រូតេអ៊ីនជាប់នឹងម៉ូលេគុលគ្លុយកូសនឹងកើនឡើងច្រើនប៉ុននោះដែរ ហើយសារជាតិបង្កការរលាកត្រូវបានបញ្ជូនមកកាន់តែច្រើនថែមទៀតដើម្បីបំបែកវដ្តនៃ glycation។ ជាលទ្ធផលចុងក្រោយនៃដំណើរការជីវគីមីក្នុងរាងកាយនេះនឹងបណ្ដាលឲ្យទៅជាកើតមានបញ្ហាសុខភាពមួយចំនួនដូចជា ជំងឺរលាកសន្លាក់ ជំងឺភ្នែកឡើងបាយ ជំងឺបេះដូង ការចងចាំចុះអន់ខ្សោយ ឬស្បែកជ្រីវជ្រួញ ជាដើម។

    ៨. ចេះតែឃ្លានអាហារផ្អែមៗមិនឈប់ ៖ ជាតិស្ករធ្វើឲ្យរាងកាយបញ្ចេញនូវសារធាតុ dopamine (សារធាតុគីមីជីវៈសាស្ត្រម្យ៉ាងដែលធ្វើឲ្យអ្នកមានអារម្មណ៍ញៀន)។ លើសពីនេះទៅទៀត អាហារជាតិស្ករខ្ពស់នឹងមិនធ្វើឲ្យអ្នកមានអារម្មណ៍ឆ្អែតឡើយ ក៏ព្រោះវាមិនមានផ្ទុកសារធាតុចិញ្ចឹមដែលមានប្រយោជន៍ផ្សេងៗឡើយ។

    ៧. មានអារម្មណ៍ថាហើមពោះ ៖ ប្រសិនបើជាតិស្ករត្រូវបានស្រូបចូលច្រើនខ្លាំងដោយពោះវៀនតូច ពួកវានឹងជ្រៀតចូលទៅក្នុងពោះវៀនធំដែលជាទូទៅនៅទីនោះជាតិស្ករដើរតួនាទីផលិតជាតិហ្គាស និងបង្កមេរោគបាក់តេរក្នុងពោះវៀនដែលបណ្ដាលឲ្យហើមពោះ។

    ៦. បញ្ហាស្បែក ៖ រោគមុន ការរោលរលាក និងបញ្ហាផ្សេងៗមួយចំនួនទៀតលើស្បែក គឺអាចជារោគសញ្ញាដែលបណ្ដាលមកពីការទទួលទានជាតិស្ករច្រើនពេក។ នៅពេលដែលជាតិស្ករចូលក្នុងឈាមរបស់អ្នកនោះវានឹងបើកការអនុវត្តន៍ជាបន្តបន្ទាប់នូវដំណើរការសរីរៈស្មុគស្មាញដែលអាចបណ្តាលអោយកើតមានការរលាក និងបញ្ហាស្បែកផ្សេងៗ។ ការជម្រុញអាំងស៊ុយលីននេះក៏បង្កើនសកម្មភាពនៃក្រពេញខ្លាញ់នៅក្នុងស្បែកផងដែរ គឺមានន័យថារបបអាហារជាតិស្ករខ្ពស់ផ្សារភ្ជាប់ទៅនឹងហានិភ័យនៃការលេចឡើងនូវរោគមុនកាន់តែខ្ពស់ថែមទៀត។

    ៥. កើនទម្ងន់ ៖ អាហារសម្រន់ បង្អែម និងអាហារមានរសជាតិផ្អែមផ្សេងៗ គឺសុទ្ធតែអាចបណ្ដាលឲ្យធាត់។ កម្រិតខ្ពស់នៃជាតិស្ករបង្កើនការផលិតអាំងស៊ុយលីនដែលនឹងស្តុកទុកជាតិខ្លាញ់លើសនៅក្នុងក្បាលពោះរបស់អ្នកច្រើនជាងកន្លែងផ្សេងទៀតនៃរាងកាយ។

    ៤. ពុកធ្មេញ ៖ ទោះជាយ៉ាងណាក៏ដោយ ជាតិស្ករមិនធ្វើឲ្យធ្មេញរបស់អ្នកខូចនោះទេ ប៉ុន្តែកំទេចកំទីពីអាហារដែលជាប់លើធ្មេញបន្ទាប់ពីការទទួលទានជាអ្នកធ្វើ។ ចំនីអាហារដែលមានរសជាតិផ្អែមដូចជា ស្ករគ្រាប់ ស្ករកៅស៊ូ នំ ជាដើមអាចនឹងជាប់ក្នុងចន្លោះធ្មេញដែលពិបាកសម្អាតចេញ។

    ៣. លែងដឹងរសជាតិផ្អែម ៖ នៅពេលដែលអ្នកទទួលទានចំនីអាហាររសជាតិផ្អែមច្រើនជារៀងរាល់ថ្ងៃពកល្អិតតូចៗលើអណ្ដាតដែលទទួលខុសត្រូវចំពោះរសជាតិអាហារនឹងស៊ាំជាមួយកម្រិតនៃជាតិផ្អែម ហើយមិនបញ្ចេញប្រតិកម្មតបទៀតឡើយ។

    ២. ឧស្សាហ៍ផ្ដាសាយ ៖ ការទទួលទានអាហារ ឬភេសជ្ជៈដែលមានផ្ទុកជាតិស្ករច្រើនពេកនឹងធ្វើឲ្យមានការរារាំងកោសិកាប្រព័ន្ធភាពស៊ាំពីការវាយប្រហារតតាំងពពួកបាក់តេរីនៅពេលអ្នកឈឺ។ រចនាសម្ព័ន្ធគីមីរបស់វីតាមីន C ដែលរាងកាយត្រូវការដើម្បីប្រយុទ្ធនឹងជំងឺគ្រុនផ្តាសាយ គឺស្រដៀងគ្នាខ្លាំងណាស់ទៅនឹងគ្លុយកូស។ ដូច្នេះជំនួសឲ្យការស្វែងរក ក៏ដូចជាធ្វើការជាមួយវីតាមីន C ប្រព័ន្ធភាពស៊ាំបែរជាប្រើប្រាស់ជាតិគ្លុយកូសដែលគ្មានថាមពលអ្វីទៅប្រយុទ្ធប្រឆាំងបាក់តេរីនៅពេលជាតិគ្លុយកូសមានបរិមាណច្រើនពេកក្នុងរាងកាយ។ ជាលទ្ធផល ដោយសារតែគ្មានសមត្ថភាពប្រយុទ្ធប្រឆាំងនឹងជំងឺ ប្រព័ន្ធភាពស៊ាំត្រូវទទួលរងនូវជំងឺទៅវិញ។

    ១. ការប្រែប្រួលថាមពលរាងកាយ ៖ ជាតិស្ករ ឬគ្លុយកូសទទួលខុសត្រូវចំពោះការផ្គត់ផ្គង់ថាមពលនៅក្នុងរាងកាយ ដូច្នេះការរក្សាកំរិតជាតិស្ករនៅក្នុងឈាមអោយបានត្រឹមត្រូវ គឺពិតជាសំខាន់ខ្លាំងណាស់។ ការប្រែប្រួលណាមួយនៃកម្រិតជាតិស្ករអាចនាំឲ្យថាមពលនៃរាងកាយប្រែជាម្ដងកើនឡើង ម្ដងធ្លាក់ចុះ។ នៅពេលដែលអ្នកទទួលទានអាហារផ្អែម លំពែងនឹងបញ្ចេញអាំងស៊ុយលីនដើម្បីជួយដឹកនាំគ្លុយកូសទៅកោសិកាដែលធ្វើអោយអ្នកមានថាមពល។ ប៉ុន្តែនៅពេលដែលវដ្តនៃការដឹកនាំគ្លុយកូសនេះបញ្ចប់ អ្នកប្រាកដជាមានអារម្មណ៍ថា កម្រិតថាមពលក៏ធ្លាក់ចុះទៅតាមនោះដែរ ដោយសារតែរាងកាយទាមទារចង់បានជាតិស្ករច្រើនថែមទៀត។
    ដើម្បីរក្សាបាននូវកម្រិតថាមពលមិនប្រែប្រួល អ្នកគួរជៀសវាងការទទួលបង្អែម និងអាហារសម្រន់ណាដែលមិនល្អសម្រាប់សុខភាព។ អ្នកនឹងទទួលបាននូវថាមពលពិតប្រាកដសម្រាប់រាងកាយ ប្រសិនបើអ្នកជ្រើសរើសទទួលទានអាហារសុខភាពល្អ៕

    អត្ថបទ ៖ Bee

    ប្រភព ៖ Brightside

    Share This Post:
    MPO4D jitutoto mpo4d Mpoplay