ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ផលលំបាកមួយចំនួនដែលនារីមានដើមទ្រូងធំតែងជួបប្រទះ

    BY Khmernote Media April 19, 2018
    ផលលំបាកមួយចំនួនដែលនារីមានដើមទ្រូងធំតែងជួបប្រទះ

    អ្នកដទៃអាចនឹងគិតថានារីៗដែលមានដើមទ្រូងធំគឺមានភាពស្រស់ស្អាត និងភាពទាក់ទាញជាខ្លាំង តែអ្នកមិនដឹងទេថាមានផលលំបាកយ៉ាងណានៅពេលដែលនារីៗជួបជាមួួយនឹងបញ្ហាទាំងនេះ។ ជាពិសេសនៅពេលដែលរូបនាងគេងនៅពេលយប់គឺមានភាពលំបាកយ៉ាងខ្លាំងព្រោះធ្វើឲ្យអ្នកពិបាកនៅក្នុងដកដង្ហើម បណ្ដាឲ្យអ្នកគេងមិនស្ងប់ហើយបើសិនជាអ្នកគេងទាំងពាក់អាវក្នុងទៀតនោះកាន់តែធ្វើឲ្យថប់ដង្ហើមលើសដើម និងធ្វើឲ្យឈាមនៅក្នុងរាងកាយរត់មិនបានល្អ ពេលភ្ញាក់ពីគេងអាចធ្វើឲ្យខ្នងរបស់អ្នកមានការឈឺចាប់កាន់តែខ្លាំង។ ហេតុនេះដើម្បីកាត់បន្ថយការឈឺចាប់ចំពោះនារីៗដែលមានដើមទ្រូវធំអ្នកគួរតែអនុវត្តន៍នូវវិធីទាំងនេះ៖

    ១. អ្នកគួរតែគេងផ្អៀង៖ ការដែលអ្នកគេងផ្អៀងគឺជាការល្អដល់សុខភាពរបស់អ្នក លើសពីនេះអ្នកគួរតែយកខ្នើយតូចល្មមមកដាក់កល់ពីខាងក្រោមដើមទ្រូងរបស់អ្នកដើម្បីការពារមិនឲ្យដើមទ្រូងធ្លាក់ចុះ និងបង្ការនូវភាពជ្រីវជ្រួញ។

    ២. អ្នកគួរតែប្រើប្រាស់ជាមួយនឹងអាវកីឡា៖ ព្រោះវាអាចជួយពង្រីកនិងទ្រទ្រង់ទម្ងន់នៃដើមទ្រូងបានល្អ។

    ៣. ការប្រើប្រាស់ថ្នាំ៖ បើសិនជាអ្នកមានការឈឺចាប់បរិវេណខ្នងខ្លាំងអ្នកគួរតែប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ដូចជាអាស្ពីរីន រឺប្រើស្ពាយបាញ់ដើម្បីបន្ថយការឈឺចាប់ដែលវាអាចជួយឲ្យអ្នកគេងលក់ស្រួល។

    ៤. ការហាត់ប្រាណ៖ ការធ្វើលំហាត់ប្រាណគឺជារឿងដ៏ល្អមួយសម្រាប់នារីៗដើម្បីបំបាត់ការឈឺចាប់ត្រង់ខ្នង ហើយក៏អាចមើលទៅដើមទ្រូងរបស់អ្នកតូចជាងមុន។

    ៥. ការវះកាត់៖ គឺជារឿងដ៏ប្រសើរសម្រាប់អ្នកដែលទទួលរងនូវការឈឺចាប់ខ្លាំង តែយ៉ាងណាអ្នកគួរតែធ្វើការពិគ្រោះជាមួយគ្រូពេទ្យឲ្យបានល្អិតល្អន់ជាមុនសិន៕

    អត្ថបទ៖ Sai

    ប្រភព៖mthai

     

    Share This Post:
    MPO4D jitutoto mpo4d Mpoplay