ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ឪពុកម្នាក់ព្រោះតែចង់រកប្រាក់ព្យាបាលកូនសុខចិត្តតែងខ្លួនជាតុក្កតា Peppa Pig ឈរតាមផ្លូវលក់នំ

    BY Khmernote Media April 19, 2018
    ឪពុកម្នាក់ព្រោះតែចង់រកប្រាក់ព្យាបាលកូនសុខចិត្តតែងខ្លួនជាតុក្កតា Peppa Pig ឈរតាមផ្លូវលក់នំ

    ប្រទេសចិន ៖ ឪពុកម្តាយគ្រប់រូបមិនរីករាយនោះទេនៅពេលឃើញកូនៗរបស់ខ្លួនមានជម្ងឺបៀតបៀនខ្លួននោះ ពួកគេគាត់តែងតែរិះរកគ្រប់មធ្យោបាយជួយគេ។ តាមប្រភពព័ត៌មានចិនមួយបានអោយដឹងថាឪពុកម្នាក់ដែលមកពីទីក្រុង Yangzhou ខេត្ត Shandong ប្រទេស​ចិនបានតែងខ្លួនជាតួថ្លុក Peppa Pig ក្នុងរឿងតុក្កតាអង់គ្លេស ដើម្បីរៃអង្គៀសប្រាក់ជួយកូនស្រីដែលមានជម្ងឺទឹកនោមល្ហែម។ លោក Zhou Yingfang បានប្រាប់ថា “គាត់មានការភ្ញាក់ផ្អើលមែនទែន ដែលកូនស្រីដែលមានវ័យទើបនឹង២ឆ្នាំរបស់ខ្លួនត្រូវគ្រូពេទ្យរកឃើញថាមានជម្ងឺទឹកនោមផ្អែមនេះ”។


    គាត់បន្តថាប្រសិនបើមិនមានការព្យាបាលនោះទេ កូនស្រីរបស់គាត់អាចក្លាយជាមនុស្សពិការទៀតផង។ ក្រោយពីជួបរឿងបែបនេះគ្រួសារគាត់បានផ្លាស់ប្តូពីក្រុង Yangzhou ទៅកាន់ទៅទីក្រុង Jinan នៅទីនោះគាត់ចាប់ផ្តើមធ្វើការងារចម្លែកដើម្បីរកលុយសំរាប់ការព្យាបាលកូនស្រីរបស់គាត់ប៉ុន្តែវាមិនបានគ្រប់គ្រាន់ទេ។ គាត់ក៏បែកគំនិតស្លៀកពាក់ជា Peppa Pig បែបនេះហើយលក់នំ pancake ដោយមានជំនួយពីកូនស្រីច្បងរបស់គាត់។ ជាមួួយនឹងនំមួយតម្លៃ៥យ័ន គាត់ប្រហែលជាត្រូវលក់នំយ៉ាងតិចណាស់ក៏ជាង៤០,០០០នំដែរទើបអាចគ្រប់គ្រាន់ក្នុងការចំនាយព្យាបាលកូនស្រីគាត់។ តែចាត់ទុកជាសំណាងដែរ ដោយសារតែការតុបតែងខ្លួនរបស់គាត់ និងរឿងរ៉ាវរបស់កូនស្រីគាត់មានអតិថិជនច្រើនណាស់ដែលមានការចាប់អារម្មណ៍ជួយទិញនំទាំងនេះហើយថែមទាំងបង់ប្រាក់បន្ថែមអោយទៀតផង៕
    អត្ថបទ ៖ Mali
    ប្រភព ៖ nextshark

    Share This Post:
    MPO4D jitutoto mpo4d Mpoplay