បច្ចេកវិទ្យា

OPPO Find X2 Pro បំពាក់នូវបន្ទះឈីប5G ខ្នាតកំពូល Snapdragon 865 តម្លៃញាក់សាច់

BY
Khmernote Media
March 8, 2020

ភ្នំពេញ៖ ក្រោយពេលដែលទទួលបានចំណាត់ថ្នាក់លេខមួយ ថាជាម៉ាកទូរស័ព្ទដែលមានការលក់ដាច់ និង មានអ្នកគាំទ្រច្រើនជាងគេនៅកម្ពុជា ក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខ OPPO បានដាក់សម្ពោធស្មាតហ្វូនលំដាប់កំពូល OPPO Find X2 Pro ដែលទ្រទ្រង់បច្ចេកវិទ្យា5Gលើកដំបូងរបស់ខ្លួន នៅសណ្ឋាគារ សូហ្វីតែលភ្នំពេញ។ កាលពីរសៀលថ្ងៃទី 07 មីនា 2020។

វត្តមានស្មាតហ្វូនស៊េរីថ្មី OPPO Find X2 Pro លើកនេះ ពិតជាមិនធ្វើឲ្យអ្នកគាំទ្រ ភ្ញៀវកិត្តិយស និង ដៃគូសហការ ខកបំណងឡើយ ជាមួយនឹងរូបរាងល្អឥតខ្ចោះ អេក្រង់ទំនើបឆ្លាតវៃ កាមេរ៉ាថតរូបវីដេអូកម្រិតអាជីព បច្ចេកវិទ្យាសាកថ្មរហ័សទាន់ចិត្ត និងជាពិសេសអាចទ្រទ្រង់បច្ចេកវិទ្យា 5G ថែមទៀតផង។

ថ្លែងនៅក្នុងកម្មវិធីសម្ពោធ OPPO Find X2 Pro លោក រីន ពេជ្រមុនី អ្នកតំណាងឲ្យក្រុមហ៊ុន OPPO បានឲ្យដឹងថា “ ដើម្បីផ្តល់នូវបទពិសោធន៍ដ៏ទូលំទូលាយដល់អ្នកប្រើប្រាស់របស់យើង OPPO កំពុងច្នៃប្រឌិតថ្មីគ្រប់ផ្នែកនៃផលិតផលរបស់យើង ចាប់ពីអេក្រង់ កាមេរ៉ាថតរូប ថាមពលថ្មនិងបច្ចេកវិទ្យាសាកថ្មលឿន និងការរចនារូបរាង។ ភាពច្បាស់ ដំណើរការរលូនឥតទាក់ និងកម្រិតបង្ហាញមានស្តង់ដារ របស់ស្មាតហ្វូនលំដាប់កំពូល OPPO Find X2 នឹងផ្តល់នូវអន្តរកម្មចល័តនិងបទពិសោធន៍ដ៏ថ្មីស្រឡាញងនៅក្នុងយុគសម័យ5G” ។

ជាមួយនឹងការរីកចម្រើនប្រព័ន្ធ Network នៅក្នុងយុគសម័យបច្ចេកវិទ្យា 5G អ្នកប្រើប្រាស់អាចទទួលបានមាតិកា កាន់តែរហ័សទាន់ចិត្ត ប៉ុន្តែពួកគេចង់បានមាតិកាដែលមានគុណភាពខ្ពស់ជាងនេះ។ ជូនតាមសំណូមពរ ស្មាតហ្វូនស៊េរីថ្មី OPPO Find X2 Pro នឹងជួយឲ្យការរស់នៅរបស់អ្នកប្រើប្រាស់កាន់តែប្រសើរឡើង។

អ្នកស្រី ស៊ឹម ចាន់សុភក្រ័្ត ប្រធានផ្នែកសេវាកម្មតម្លៃបន្ថែម និង ឧបករណ៍ទូរស័ព្ទនៃក្រុមហ៊ុន Smart Axiata បានថ្លែងនៅក្នុងកម្មវិធីតេស្តបច្ចេកវិទ្យា 5G ជាមួយនិងដាក់សម្ពោធ ស្មាតហ្វូន OPPO Find X2 Pro៖ “ខ្ញុំមានសេចក្តីរីករាយ និងមោទនភាព ចំពោះក្រុមហ៊ុន OPPO ដែលជាដៃគូរបស់យើង ក្នុងការខំសម្រិតសម្រាំងស្អាតហ្វូនដ៏ល្អឯកនេះ ជាពិសេសវាអាចប្រើជាមួយបច្ចេកវិទ្យា5G ដែលមនុស្សភាគច្រើនធ្លាប់បានលឺ និង កំពុងរង់ចាំទទួលបទពិសោធន៍ពីវា។”

សូមបញ្ជាក់ថា ក្រុមហ៊ុន OPPO និង ក្រុមហ៊ុន Smart Axiata បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយក្នុងឆ្នាំ ២០១៧ ដើម្បីដាក់ដំណើរការការផ្ដល់ជូន កញ្ចប់សេវាកម្ម Smart 4G សម្រាប់ការជាវស្មាតហ្វូន OPPO ។ Smart Axiata គឺជាប្រតិបត្តិករទូរគមនាគមន៍ចល័តដំបូងគេបង្អស់ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលបានរៀបចំកម្មវិធីតេស្ដបង្ហាញជាលក្ខណៈសាកល្បងដោយផ្ទាល់លើ បច្ចេកវិទ្យា5G ។

សម្រាប់ដើមឆ្នាំ2020 ក្រុមហ៊ុនទាំងពីរខាងលើបានរួមសហការគ្នាតេស្តសាកល្បងបច្ចេកវិទ្យា5G ជាមួយនឹងស្មាតហ្វូនជំនាន់ថ្មី OPPO Find X2 Pro ហើយបានបង្ហាញជាវិជ្ជមាន នូវល្បឿនអ៊ីនធឺណែត ភាពរលូនឥតទាក់ ទោះបីជាមាតិកាដូចជា រូបភាព ឯកសារ ហេ្គម វីដេអូ ខ្សែភាពយន្ត កម្រិតខ្ពស់រហូតដល់ទៅ 8K ក៏ការដូនឡោតមានល្បឿនលឿនហួសស្មាន និងចំណាយពេលវេលាតិចបំផុត។

សម្រាប់ដើមឆ្នាំ2020 ក្រុមហ៊ុនទាំងពីខាងលើបានរួមសហការគ្នាតេស្តសាកល្បងបច្ចេកវិទ្យា5G ជាមួយនឹងស្មាតហ្វូនជំនាន់ថ្មី OPPO Find X2 Pro ហើយបានបង្ហាញជាវិជ្ជមាន នូវល្បឿនអ៊ីនធឺណែត ភាពរលូនឥតទាក់ ទោះបីជាមាតិកាដូចជា រូបភាព ឯកសារ ហេ្គម វីដេអូ ខ្សែភាពយន្ត កម្រិតខ្ពស់រហូតដល់ទៅ 8K ក៏ការដូនឡោតមានល្បឿនលឿនហួសស្មាន និងចំណាយពេលវេលាតិចបំផុត។

សរុបមក OPPO Find X2 Pro គឺជាស្មាតហ្វូនលំដាប់កំពូលដំបូងបង្អស់ ដែលប្រើប្រាស់នូវបន្ទះឈីប 5G ខ្នាតកំពូល Snapdragon 865 អមដោយរ៉េមយក្ស 12GB ប្រភេទ LPDDR5 និងអង្គផ្ទុកទិន្នន័យ 512GB ប្រភេទ UFS3.0 ដំណើរការដោយ ColorOS 7.1 (Android 10) ភ្ជាប់មកជាមួយនឹងមុខងារតន្ត្រីបន្ធូរអារម្មណ៍ OPPO Relax និង កម្មវិធីកែសម្រួលវីដេអូ Soloop2.0 អាចទ្រទ្រង់បច្ចេកវិទ្យា5G មានថាមពលថ្ម 4260mAh ជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន 65W SuperVOOC2.0 (សាកថ្ម15នាទី បានថាមពល 60%)។ ជាពិសេសមានបច្ចេកវិទ្យាការពារទឹក IP68 ស្កេនក្រយៅដៃលើអេក្រង់សុវត្ថិភាពបំផុត, Wi-Fi ជំនាន់ទី6 ទាញល្បឿនអ៊ីនធឺណែតលឿនជាងគេ និង បច្ចេកវិទ្យា Dolby Atmos សម្លេងបែប Stereo ពិរោះរណ្តំចិត្ត។

OPPO Find X2 Pro មានតម្លៃត្រឹមតែ 1299$ ហើយសម្រាប់អតិថិជនដែលចាប់អារម្មណ៍អាចធ្វើការកក់ទុកមុនចាប់ពីថ្ងៃទី 08 មីនា ដល់ថ្ងៃទី 21 មីនា 2020 នៅតាមបណ្តាហាងលក់ទូរស័ព្ទនានាទូទាំងប្រទេស និងទទួលបាន កាស 𝐁𝐥𝐮𝐞𝐭𝐨𝐨𝐭𝐡 𝐄𝐧𝐜𝐨 𝐅𝐫𝐞𝐞, VOOC Flash Charge Power Bank 10000 mAh ស៊ីមស្មាតលេខពិសេស (Silver) ភ្ជាប់ជាមួយគម្រោង Smart ធំហ្ម៎ង រយៈពេល 𝟓𝟐សប្តាហ៍ និងការធានាជាអន្តរជាតិ (ជួសជុលនៅមជ្ឈមណ្ឌលជួសជុសទូរស័ព្ទដៃ OPPO ទូទាំងពិភពលោក)។

Share This Post: