បច្ចេកវិទ្យា

ពេលភ្ជាប់ iPhone ទៅនឹងកុំព្យូទ័រតែងលោតផ្ទាំងនេះមកមែនទេ? ចុច “Trust This Computer” ញយពេកអាចនឹងមានបញ្ហា

BY
Khmernote Media
April 20, 2018

នៅពេលដែលអ្នកប្រើខ្សែដើម្បីភ្ជាប់ iPhone ទៅនឹងកុំព្យូទ័រជាលើកដំបូង នោះអ្នកនឹងឃើញផ្ទាំងមួយលោតចេញមកជាមួយនឹងពាក្យថា “Trust This Computer?” ហើយតម្រូវឲ្យអ្នកជ្រើសរើស “Trust” រឺ “Don’t Trust”។ ជាការពិតណាស់ សកម្មភាពនេះមើលទៅហាក់ដូចជាងាយៗ និងគ្មានប្រយោជន៍ ប៉ុន្ដែយោងតាមការសិក្សាស្រាវជ្រាវថ្មីបានបញ្ជាក់ថា ការចុចលើពាក្យ “Trust” ញយពេកអាចនឹងបង្កបញ្ហាដល់ការការពារសុវត្ថិភាពរបស់ iPhone។

អ្នកសិក្សាស្រាវជ្រាវផ្នែកសុវត្ថិភាពរបស់ Symantec បានរកឃើញថា ការវាយប្រហារថ្មីនៅលើប្រព័ន្ធដំណើរការ iOS គឺផ្ដោតសំខាន់ទៅលើការកំណត់ “Trust” នោះតែម្ដង ពោលគឺរាល់ពេលដែលអ្នកចុចលើពាក្យនេះ បានន័យថាអ្នកអនុញ្ញាតឲ្យកុំព្យូទ័រមួយនោះអាចគ្រប់គ្រងលើ iPhone បាន។ ក្នុងពេលបច្ចុប្បន្ននេះ Hacker បាននឹងកំពុងប្រើប្រាស់វិធីសាស្ត្រម៉្យាងដែលអ្នកស្រាវជ្រាវឲ្យឈ្មោះថា “trustjacking” ដែលមានសមត្ថភាពអាចជ្រៀតចូលក្នុង iPhone អ្នកតាមរយៈមុខងារ “Trust” នេះ ហើយអាចនឹងលួចរាល់ទិន្នន័យរបស់អ្នកបាន។

គួរបញ្ជាក់ផងដែរថា ប្រសិនបើផ្ទាំង “Trust This Computer?” នេះពុំមានបង្ហាញលើកុំព្យូទ័រអ្នករាល់ពេលភ្ជាប់ iPhone ទេ នោះអ្នកអាចកំណត់មីនុយនេះសារជាថ្មីបាន។ ចូលទៅកាន់ Settings > General > Reset រួចចុចលើ Reset Location & Privacy។ បន្ទាប់ពីធ្វើបែបនេះរួចហើយ អ្នកត្រូវសម្រេចចិត្តឲ្យច្បាស់ថា តើកុំព្យូទ័រណាដែលអ្នកគួរ Trust។

Fu

ប្រភព៖ idropnews

Share This Post: