ខ្មែរណូត

ស្វែងរក

  • សុខភាព

    អាប់ដេត ពីស្ថានភាពសុខភាពបុរសខ្មែរ វ័យ៣៨ឆ្នាំ មានផ្ទុកវីរុស COVID-19

    BY Khmernote Media March 9, 2020
    អាប់ដេត ពីស្ថានភាពសុខភាពបុរសខ្មែរ វ័យ៣៨ឆ្នាំ មានផ្ទុកវីរុស COVID-19

    ស្ថានភាព​សុខភាព​របស់​បុរស​វ័យ ៣៨ឆ្នាំ នៅ​ខេត្ត​សៀមរាប ដែល​មាន​ផ្ទុក​វីរុស COVID-19 នោះ មាន​សុខភាព​ធម្មតា ពុំ​មាន​ទាន់​ចេញ​រោគ​សញ្ញា​អ្វី​គួរ​ឲ្យ​ព្រួយ​បារម្ភ​នោះ​ទេ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោកជំទាវ ឱ វណ្ណឌីន អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល ប្រាប់ BTV នៅ​ព្រឹក​នេះ។

    លោក​ជំទាវ​ក៏​បាន​បញ្ជាក់​ថា ទោះ​បី​ជា​ស្ថានភាព​សុខភាព​របស់​បុរស វ័យ៣៨ឆ្នាំ​ខាង​លើ មិន​សញ្ញា​វិវត្ត​គួរ​ឲ្យ​ព្រួយ​បារម្ភ​ក៏​ដោយ ក៏​ក្រសួង​នៅ​តែ​បន្ត​តាម​ដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​បំផុត ដោយ​អនុវត្ត​តាម៥ ចំណុច​ខាង​ក្រោម៖

    ១. បន្ត​តាម​ដាន​ការ​វិវត្តន៍​នៃ​សុខភាព
    ២. ណែនាំ​ឲ្យ​បុរស​នោះ​គ្រប់​គ្រង​អារម្មណ៍​ឲ្យ​បាន​ល្អ មិន​ឲ្យ​មាន​ការ​ភ័យ​ខ្លាច
    ៣. ខិតខំ​បំប៉ន​ចំណី​អាហារ
    ៤. រក្សា​អនាម័យ
    ៥. ហាត់​ប្រាណ។

    ចំណែក​សំណាក​ភរិយា និង​ប្អូន​ថ្លៃ​របស់​បុរស​រូប​នេះទាំង​៣​នាក់ ដែល​បាន​យក​​ទៅ​ធ្វើ​តេស្តនៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា លោក​​ជំទាវ​​រដ្ឋលេខាធិការ ក្រសួង​សុខាភិបាល ​បញ្ជាក់​ថា លទ្ធផល​អវិជ្ជមាន។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay