PR
ប្រពៃណាស់! ៨មីនា អ្នកនាងស្រីអូន ចែកអំណោយជូនលោកតាៗធាក់ស៊ីក្លូ និងអ្នកអនាម័យចាស់ជរានិងក្មេងៗសរុបជិត ៤០០នាក់
BY Khmernote Media
March 9, 2020
ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយ អ្នកនាង អារី នួន ហៅស្រីអូន ក្រៅពីជោគជ័យក្នុងមុខជំនួញ អ្នកនាងក៏តែងតែធ្វើនូវទង្វើសប្បុរសធម៌។ ជាក់ស្តែងកាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២០ ជាថ្ងៃទិវាអន្តរជាតិនារី អ្នកនាងបាននាំយកនូវគ្រឿងបរិភោគ សម្ភារៈប្រើប្រាស់មួយចំនួន ជាអំណោយសម្រាប់ជូនលោកតាៗធាក់ស៊ីក្លូ និងអ្នកអនាម័យចាស់ជរានិងក្មេងៗសរុបជិត ៤០០នាក់។

ដោយអ្នកនាង ស្រីអូន បានរៀបរាប់អោយដឹងថា ៖ “សំដីលោកតាធាក់សុីក្លូមួយម៉ាត់អាចធ្វេីយេីងយំនិងសេីចបាន យេីងសេីចនៅពេលឪប្រាប់ថាគាត់រីករាយណាស់ យេីងយំនៅពេលឪប្រាប់ថា ឪហត់ណាស់កូនអេីយឪចាស់ហេីយហេតុតែគ្មានសំណាងទេីបចាស់ហេីយនៅតែរត់សុីក្លូ ក្រោមមេឃតែមួយតែវាសនាខុសគ្នា ហេតុអីឪលំបាកយ៉ាងនេះ។ ទិដ្ឋភាពចែកអំណោយជូនឪៗធាក់សុីក្លូម្សិលមិញនិងអ្នកប្រមូលសំរាមចាស់ជរានិងក្មេងៗសរុបជិត ៤០០នាក់។ សូមជូនបុណ្យផងបងប្អូនខ្មែរទាំងក្នុងនិងក្រៅស្រុក”៕





