អន្តរជាតិ
ស្រ្តីដែលប្រើប្រាស់ផលិតផលលាងសម្អាតតំបន់ឯកជនអាចប្រឈមនឹងបញ្ហាមួយចំនួននេះ
BY Khmernote Media
April 20, 2018
ដើម្បីរក្សាអនាម័យនៅតំបន់ឯកជនរបស់ខ្លួនមនុស្សស្រីភាគច្រើនបានជ្រើសរើសយកទឹកអនាម័យ ឬជែលសម្រាប់លាងសម្អាត ប្រដាប់ភេទមកប្រើប្រាស់ជាប្រចាំ។ យ៉ាងណាក្តីផលិតផលសម្រាប់លាងសម្អាតតំបន់ឯកជននេះ មានច្រើនប្រភេទ និងច្រើនម៉ូតណាស់ ដែលក្នុងនោះមានទាំងផលិតផលមានគុណភាពខ្ពស់ និងគ្មានគុណភាពផងដែរ។ ជាលទ្ធផលក្រុមអ្នកជំនាញ ផ្នែកសុខភាពបានធ្វើការសិក្សាមួយ និងបានរកឃើញថា ស្ត្រីដែលប្រើប្រាស់ទឹកអនាម័យដើម្បីលាងប្រដាប់ភេទ អាចប្រឈមនឹងបញ្ហាមួយចំនួនដូចជា៖
- អ្នកដែលប្រាស់ជែលអាចប្រឈមនឹងកើតមានបាត់តេរីមិនល្អ ២០ ដង និងមេរោគផ្សិត ៨ ដងច្រើនជាងអ្នកដែលមិនប្រើ
- អ្នកដែលប្រើប្រាស់ផលិតផលទឹកលាងសម្អាតប្រឈមនឹងការកើតមានបាត់តេរីមិនល្អ ៣,៥ ដង
- អ្នកដែលប្រើក្រែមមកជូតសម្អាតប្រឈមនឹងការកើតមានមេរោគក្នុងរន្ធនោម ២,៥ ដង
ដើម្បីចៀសផុតពីបញ្ហាដូចដែលបានរៀបរាប់ខាងលើ អ្នកជំនាញបានណែនាំឲ្យស្រ្តីទាំងជ្រើសរើសវិធីសម្អាតបែបធម្មជាតិ ហើយប្រសិនបើជ្រើសរើសផលិតដូចខាងលើត្រូវជ្រើសរើសផលិតដែលមានគុណភាពខ្ពស់ និងមានការណែនាំវេជ្ជបណ្ឌិតជំនាញ៕
អត្ថបទ៖ភក្តី
ប្រភព៖asiantown

