ខ្មែរណូត

ស្វែងរក

  • PR

    បទពិសោធន៍ថ្មី នៃការមើលកុនក្នុងសាល Screen X ប្រភេទអេក្រង់ 270ដឺក្រេ ដំបូងគេបំផុតនៅប្រទេសកម្ពុជា

    BY Khmernote Media March 10, 2020
    បទពិសោធន៍ថ្មី នៃការមើលកុនក្នុងសាល Screen X ប្រភេទអេក្រង់ 270ដឺក្រេ ដំបូងគេបំផុតនៅប្រទេសកម្ពុជា

    បច្ចុប្បន្នការទស្សនាខ្សែរភាពយន្តនៅតាមរោងកុនខ្នាតអន្តរជាតិកំពុងតែមានការពេញនិយមពីសំណាកទស្សនិកជន ជាពិសេសយុវវ័យផងដែរ សព្វថ្ងៃរោងភាពយន្តទំនើបៗនៅកម្ពុជាក៏កំពុងពង្រីកសាខារបស់ខ្លួនរួមជាមួយបច្ចេកវិទ្យាថ្មីៗ ដើម្បីបំពេញតម្រូវការទស្សនិកជន។

    ហើយថ្មីៗនេះផងដែរ រោងភាពយន្តលេជេនបានបញ្ចេញភាពភ្ញាក់ផ្អើលទៅកាន់ទស្សនិកជន ដោយបាននាំយកនូវបច្ចេកវិទ្យាថ្មីចុងក្រោយគេបង្អស់ នូវការទស្សនាខ្សែរភាពយន្តជាប្រភេទ Screen X ដែលជាប្រភេទអេក្រង់ 270ដឺក្រេ មានអេក្រង់បញ្ចាំងរហូតដល់ទៅ3 ស្ថិតនៅក្នុងសាលតែមួយ រួមជាមួយនឹងម៉ាស៊ីនបញ្ចាំង (projector) រហូតដល់ទៅ5 ឯណោះ ដែលអាចឲ្យទស្សនិកជនទស្សនាបានពេញភ្នែក ប្រៀបដូចអ្នកអង្គុយទស្សនាស្ថិតនៅក្នុងឈុតឆាកសាច់រឿងហ្នឹងផ្ទាល់តែម្តង ដែលសាលភាពយន្តធម្មតាមិនធ្លាប់មាន។ ហើយនេះជាបទពិសោធន៏ថ្មីមួយសម្រាប់អ្នកនិយម និងចូលចិត្តមើលកុនទទួលបាននូវអារម្មណ៏ប្លែក។

    បទពិសោធន៏នៃការទស្សនាភាពយន្ត ដែលប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយនេះមានតែមួយគត់ក្នុងសាល Screen X នឹងចាប់បើកដំណើការពីថ្ងៃនេះតទៅ នៅរោងភាពយន្តលេជេន សាខាអេដិន ដោយមានការចាក់បញ្ចាំងរឿងពិសេសពីរ គឺរឿង “Birds of Prey” និង “Jumanji: The next level”។ បើចង់ដឹងច្បាស់ និង ទទួលបាននូវបទពិសោធន៏ថ្មីមួយនេះ សូមទៅទស្សនាទាំងអស់គ្នា។

     

    Share This Post:
    MPO4D jitutoto mpo4d Mpoplay