ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    វេជ្ជបណ្ឌិតបានវះកាត់យកដែកកេះចេញពីក្នុងពោះបុរសម្នាក់បន្ទាប់ពីគាត់បានលេបវាអស់រយៈពេល ២០ ឆ្នាំ

    BY Khmernote Media April 20, 2018
    វេជ្ជបណ្ឌិតបានវះកាត់យកដែកកេះចេញពីក្នុងពោះបុរសម្នាក់បន្ទាប់ពីគាត់បានលេបវាអស់រយៈពេល ២០ ឆ្នាំ

    អ្វីដែលលោកអ្នកបានលេបចូលទៅក្នុងពោះដោយច្រលំ ឬដោយកំហុសណាមួយហើយវត្ថុមិនរលាយនោះ វានឹងបង្កទៅជាបញ្ហា ចំពោះសុខភាពលោកជាមិនខាន ទោះជាលោកបានលេបវាយូរមកយ៉ាងណាក៏ដោយ។ ជាក់ស្តែងបុរសម្នាក់ ដែលបានលេប ដែកកេះចូលទៅក្នុងពោះប្រហែលជាង ២០ ឆ្នាំ មកហើយ ពេលនេះវាបានបង្កទៅជាបញ្ហា និងតម្រូវឲ្យមានការវះកាត់មួយផងដែរ។ បុរសជាជនរងគ្រោះរស់នៅក្នុងខេត្ត Sichuan  ប្រទេសចិន និងមានអាយុប្រហែលជា ៥០ ឆ្នាំ។ គាត់បានរលឹកថា កាលពី ២០​ ឆ្នាំ មុន គាត់បានលេបដែកកេះមួយចូលទៅក្នុងពោះរបស់គាត់ ហើយវាមិនដែលបង្កឲ្យ មានបញ្ហាអ្វីទាល់តែសោះក្នុងរយៈពេល ២០ ឆ្នាំនេះ រហូតមកទល់នឹងពេលនេះទើបគាត់មានអាការឈឺពោះជាខ្លាំងទ្រាំមិនបាន។ ហើយពេលដែលគាត់ទៅមន្ទីរពេទ្យ ទើបខាងវេជ្ជបណ្ឌិតបានរកឃើញថា នៅក្នុងពោះរបស់គាត់មានដែកកេះមួយមិនទាន់រលាយ ដូចនេះគេបានធ្វើការវះកាត់យកដែកកេះនោះចេញមកវិញ ទើបគាត់មានសុខភាពដូចធម្មតាវិញ៕

    ” alt=”” />

    អត្ថបទ៖ភក្តី

    ប្រភព៖medium

    Share This Post:
    MPO4D jitutoto mpo4d Mpoplay