ខ្មែរណូត

ស្វែងរក

  • សុខភាព

    ថែរក្សាសុខភាពឲ្យបានល្អ កម្តៅក្នុងសប្តាហ៍នេះហក់ឡើងដល់ ៣៩ អង្សារសេ

    BY Khmernote Media March 10, 2020
    ថែរក្សាសុខភាពឲ្យបានល្អ កម្តៅក្នុងសប្តាហ៍នេះហក់ឡើងដល់ ៣៩ អង្សារសេ

    ក្រសួង​ធនធាន​ទឹក និង​ឧតុ​និយម​បាន​ចេញ​សេចក្តី​ជូន​ដំណឹង​​អំពី​ស្ថានភាព​ធាតុ​អាកាស​ថា កម្រិត​សម្ពាធ​ទាប​នៅ​ផ្ទៃដី និង​សម្ពាធ​ខ្ពស់​នៅ​រយៈ​កម្ពស់​គ្រប​ដណ្តប់​លើ​កម្ពុជា ធ្វើ​ឲ្យ​កើន​កម្តៅ​នៅ​ពេល​ថ្ងៃ។ ក្នុង​នោះ​ក្រសួង​បញ្ជាក់​ថា ចាប់ពី​ថ្ងៃទី១០-១៦ មីនា​នេះ ខេត្ត​នៅ​តំបន់​វាល​ទំនាប​កណ្តាល មាន​សីតុណ្ហភាព​អតិបរមា ពី៣៧-៣៩ អង្សារសេ និង​អប្បបរមា មានពី ២៦-២៨ អង្សារសេ។

    ដោយ​ឡែក​ផ្នែក​ខ្លះ​នៃ​បណ្តា​ខេត្ត​នៅ​តំបន់​វាល​ទំនាប​កណ្តាល អាច​​នឹង​មាន​ភ្លៀង​ខ្សោយ​ទៅ​មធ្យម ហើយ​នៅ​ថ្ងៃទី ១៤-១៦ ខែមីនា​នេះ ផ្នែក​មួយ​ចំនួន​នៃ​ខេត្ត​ឧត្តរមានជ័យ បន្ទាយមានជ័យ ពោធិ៍សាត់ បាត់ដំបង សៀមរាប និង​ខេត្ត​ប៉ៃលិន នឹង​អាច​មាន​ភ្លៀង​ពី​តិច​ទៅ​មធ្យម។

    ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay