ចោរអស់លក្ខណ៍លួចបានរថយន្តមួយគ្រឿងហើយនៅត្រលប់មកលួចម៉ូតូថែមមួយទៀត ចុងក្រោយត្រូវប៉ូលិសចាប់បាន (មានវីដេអូ)
ចោរអស់លក្ខណ៍ម្នាក់បានព្យាយាមជិះម៉ូតូរត់គេចពីការតាមចាប់ខ្លួនរបស់ប៉ូលិស និងបានជិះទៅមុខរថយន្តមួយគ្រឿងដែលកំពុងបើកដបរក្នុងទិសដៅផ្ទុយគ្នាដួលមួយទំហឹង ហើយចុងក្រោយត្រូវបានប៉ូលិសចាប់ខ្លួនបានដដែល។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងក្រុង Batley ស្រុក West Yorkshire ប្រទេសអង់គ្លេស។ បើតាមមន្ត្រីប៉ូលិសបានឲ្យដឹងថា កាលពីពេលព្រឹកប្រលឹមចោរម្នាក់នេះបានមកលួចរថយន្តដឹកទំនិញមួយគ្រឿងដែលគេចតចោលនៅក្បែរហាង Jem Speed Shop រួចម្តងទៅហើយ ស្រាប់តែនៅមិនអស់ចិត្តនឹងបានត្របល់មកកន្លែងកើតហេតុដដែលម្តងទៀត ដើម្បីលួចម៉ូតូមួយគ្រឿងបន្ថែម ទៀត។ យ៉ាងណាក្តីពេលចោររូបនោះត្រលប់លួចលើកទីពីរនេះ រូបគេត្រូវបានប៉ូលិសតាមចាប់ខ្លួន ហើយខណៈដែលគេព្យាយាម ជិះម៉ូតូគេចពីបុរសនោះ គេបានជិះទៅមុករថយន្តដួល ហើយត្រូវប៉ូលិសចាប់ខ្លួនបានតែម្តង។ សូមអញ្ចើញប្រិយមិត្តទស្សនា ហេតុការណ៍នេះក្នុងវីដេអូខាងក្រោម៖

អត្ថបទ៖ភក្តី
ប្រភព៖dailymail