អ្នកបកប្រែ-អ្នកបើករ៉ឺម៉កកង់៣ ឲ្យស្ត្រីអង់គ្លេសផ្ទុក COVID-19 ដាក់ឲ្យនៅដោយឡែកក្នុងពេទ្យរុស្សី
បើតាមលោកវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋាន ប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល បច្ចុប្បន្ននេះ អ្នកប្រែ និងអ្នកបើករ៉ឺម៉កកង់៣ ឲ្យស្ត្រីជនជាតិអង់គ្លេសវ័យ ៦៥ឆ្នាំ មានផ្ទុក COVID-19 កំពុងដាក់ឲ្យនៅដាច់ដោយឡែកក្នុងពេទ្យមិត្តភាពខ្មែរ-សូវៀត (មន្ទីរពេទ្យរុស្សី) ដើម្បីតាមដានសុខភាព និងរង់ចាំលទ្ធផលតេស្ត។
ដោយឡែកលទ្ធផលតេស្តនឹងដឹងនៅពេលណានោះ លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ មិនទាន់អាចបញ្ជាក់បាននៅឡើយនោះទេ។ ចំណែកឯអ្នកពាក់ព័ន្ធផ្សេងទៀត ដែលមានទំនាក់ទំនងដោយប្រយោលជាមួយស្ត្រីជនជាតិអង់គ្លេស បានអនុញ្ញាតឲ្យទៅផ្ទះវិញហើយ។
ស្ត្រីជនជាតិអង់គ្លេស វ័យ៦៥ ឆ្នាំ បានរកឃើញលទ្ធផលតេស្តវិជ្ជមាន COVID-19 នៅរសៀលថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២០ នៅខេត្តកំពង់ចាម បន្ទាប់ពីស្ត្រីរូបនេះ ធ្វើដំណើរតាមនាវានេះចេញពីហូជីមិញ មកកម្ពុជានៅថ្ងៃទី៥ ខែមីនា មកដល់ភ្នំពេញនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២០ និងបានបន្តដំណើរទៅដល់កំពង់ចាមថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០។

ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ