បច្ចេកវិទ្យា

ក្តៅៗ ក្រុមហ៊ុន OPPO ត្រៀមបញ្ចេញស្មាតហ្វូនជំនាន់ ក្តោបក្តាប់ទីផ្សារទូរស័ព្ទធន់កណ្តាល

BY
Khmernote Media
March 11, 2020

ក្នុងនាមជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេ OPPO មិនបង្អង់ដៃក្នុងការបញ្ចេញស្មាតហ្វូនស៊េរីថ្មីៗ ប្រកបដោយការច្នៃប្រឌិតខ្ពស់ ដើម្បីក្រឡុកទីផ្សារស្មាតហ្វូន និង ឆក់ចិត្តអ្នកគាំទ្រជុំវិញពិភពលោកឡើយ។ អ្នកនិយមប្រើប្រាស់ស្មាតហ្វូន OPPO សឹងតែគ្រប់គ្នាតែងតែលើកសរសើរថាថតរូប Selfie ស្អាតកប់សារី ឈ្នះអស់មាសត្រូវតែម្តង ដូចជា OPPO F5, OPPO F7 និង OPPO F9។

ប៉ុន្តែនៅដើមឆ្នាំ 2019 ក្រុមហ៊ុន OPPO បានធ្វើឲ្យអតិថិជនរបស់ខ្លួនដក់ចិត្តជាមួយនឹងសមត្ថភាពដ៏អស្ចារ្យ និងបទពិសោធថ្មី នៃវត្តមានស្មាតហ្វូនជំនាន់ថ្មីគឺ F11 Pro ដែលមិនត្រឹមតែមានការឌីហ្សាញរូបរាងស្រស់សស្អាតទាន់សម័យ មានកាមេរ៉ាមុខបង្គប់ខ្លួនដំបូងគេបង្អស់ ហើយថតរូបស៊ែលហ្វីប៉ុណ្ណោះទេ ថែមទាំងមានកាម៉េរាក្រោយខ្លាំង ទំហំធំរហូតដល់ទៅ 48MP ថតរូបច្បាស់នៅទីងងឹត។

នៅពាក់កណ្តាល ឆ្នាំ2019 OPPO បានអភិវឌ្ឍនូវការច្នៃប្រឌិតថ្មីដោយបន្ទាប់នៅស្មាតហ្វូនកាមេរ៉ាមុខបញ្ឈិតបែបព្រុយត្រីឆ្លាម និងកាមេរ៉ាក្រោយអាចថតរូបហ្សូមបានប្រវែងវែងជាមួយនឹង បច្ចេកវិទ្យា 10x Hybrid Zoom និង 60x Digital Zoom។ រឹតតែគួរឲ្យចាប់អារម្មណ៍ ក្រុមហ៊ុន OPPO បានបញ្ចេញលក់នូវស្មាតហ្វូនកូនកាត់ OPPO Reno2 F កាមេរ៉ាបួនគ្រាប់ហ្សូមទៅកាន់ក្តីស្រមៃ ដែលកើតចេញពីកំណែ Update OPPO F ស៊េរី និង Reno ស៊េរីទទួលបានការភ្លូកទឹកភ្លូកដីកាលពីចុងឆ្នាំ 2019។

សម្រាប់ដើមឆ្នាំ 2020 នេះ ស្រាប់តែ ទំព័រហ្វេសប៊ុកផ្លូវការ របស់ក្រុមហ៊ុន OPPO ប្រចាំប្រទេសកម្ពុជា បានព្រឡូយឲ្យហ្វេនៗចូលរួមទស្សន៍ទាយនូវឈ្មោះពិតស្មាតហ្វូន OPPO Reno ស៊េរីបន្ទាប់ ជាថ្នូរនឹងរង្វាន់កម្មវិធីសម្ពោធផលិតផលជំនាន់ថ្មីរបស់ខ្លួន បើចឹងដឹងច្បាស់សូមចុចនៅត្រង់នេះ

តើ​ OPPO Reno ស៊េរីបន្ទាប់មានឈ្មោះអ្វី? មិនខ្ចីប្រាប់ទុកឲ្យ comment ចម្លើយដោយខ្លួនឯង😂 ហើយអ្នកឆ្លើយត្រូវ…

Posted by OPPO on Monday, 9 March 2020

ហ្វេនៗ OPPO នាំគ្នាខមមិនចម្លើយខុសៗគ្នា ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ ការខមមិនថា ស្មាតហ្វូនជំនាន់បន្ទាប់គឺ OPPO Reno 2F Pro ឬ OPPO Reno 3F Pro ហាក់មានភាពស្រដៀងនឹងស៊ីមេទ្រីគ្នាជាមួយនឹងការទស្សន៍ទាយរបស់តារាតំណាងផ្សព្វផ្សាយឲ្យក្រុមហ៊ុន OPPO សូមចុចទស្សនាវីដេអូខាងក្រោមនេះ

ឧបមាថាចម្លើយរបស់ពួកគាត់ត្រឹមត្រូវពិតប្រាកដមែន នោះមានន័យថាស្មាតហ្វូន OPPO Reno ជំនាន់ក្រោយប្រាកដជាខ្លាំងជាង OPPO Reno2 F ទ្វេរដង ទាំងរូបរាង សមត្ថភាពកាមេរ៉ាមុខក្រោយជាក់ជាមិនខានឡើយ។ តាមការសន្និដ្ឋាន ក្រុមហ៊ុនអាចនឹងយក OPPO Reno ស៊េរីជាស្មាតហ្វូនគោលដៅជំនួសឲ្យ F ស៊េរី ព្រោះ Reno ស៊េរីតំណាងឲ្យការតស៊ូនិងភាពច្នៃប្រឌិតខ្ពស់ ដោយរក្សាតែចំណុចល្អៗរបស់ OPPO ត្រកូល F សម្រាប់ Reno ស៊េរីថ្មីបន្តបន្ទាប់។ អញ្ចឹងមានតែរងចាំអ៊ុតមើលទាំងអស់គ្នា ថាស្មាតហ្វូន OPPO Reno ស៊េរីបន្ទាប់មានរហ័ស្សនាមអ្វី ហើយមានសមត្ថភាពខ្លាំងអស្ចារ្យប៉ុណ្ណាដែរ!

Share This Post: