ខ្មែរណូត

ស្វែងរក

  • សិល្បៈ

    លោក ហេង ឡុង ថាវិដេអូដែលបង្ហោះចេញពី Facebook នារីលោតសម្លាប់ខ្លួនពីលើខុនដូនោះ អាចជាវិដេអូកាត់ត

    BY Khmernote Media March 11, 2020
    លោក ហេង ឡុង ថាវិដេអូដែលបង្ហោះចេញពី Facebook នារីលោតសម្លាប់ខ្លួនពីលើខុនដូនោះ អាចជាវិដេអូកាត់ត

    កាលពីពេលថ្មីៗនេះ មានការចែករំលែកតៗគ្នាពេញបណ្តាញសង្គម Facebook ទាក់ទងទៅនឹងការធ្វើអត្តឃាត របស់នារីវ័យក្មេងរូបស្រស់ ដែលគេស្គាល់ថាជាអតីតតារាម៉ូដែល និងជាតារាសម្តែងមួយរូប ដោយនាងបានលោតសំលាប់ខ្លួនពីលើអាគារខុនដូរ ជាន់ទី៥ ស្លាប់ដោយមិនទាន់ដឹងពីមូលហេតុច្បាស់លាស់។ មិនបានប៉ុន្មានស្រាប់តែធ្លាយវិដេអូរបស់នាងជាច្រើននៅលើបណ្តាញសង្គម រហូតមានអ្នកសារព័ត៌មានជាច្រើនយកមករាយការណ៍ព្រោងព្រៀត ដោយវិដេអូនោះនាងបានរៀបរាប់ឈ្មោះរបស់លោកឧកញ៉ា ល្បីឈ្មោះម្នាក់នៅក្នុងស្រុក។

    ពាក់ព័ន្ធនឹងបញ្ហានេះ លោក ហេង ឡុង ដែលជាប្រធានសមាគមន៍មិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម ក៏បានបញ្ចេញទស្សនៈផ្ទាល់ខ្លួនថា៖ “ខ្ញុំបាទសុំបញ្ចេញទស្សនៈផ្ទាល់ខ្លួន សូមបងប្អូនសាធារណជនដែលមិនទាន់បានដឹងរឿងច្បាស់លាស់ សូមកុំយកកេរ្ដិ៍ឈ្មោះរបស់លោកឧកញ៉ា លាង ឃុន មកពាក់ព័ន្ធករណីអត្តឃាតរបស់ស្រ្តីដែលបានលោតពីលើអគារថ្មីៗនេះ ព្រោះគណនីហ្វេសប៊ុកនេះអាចជាគណនីមិនពិត ហើយឃ្លីបវីដេអូនេះមិនបានបញ្ជាក់ថា ការស្លាប់នេះពាក់ព័ន្ធនឹងលោកឧកញ៉ាឡើយ អាចជារូបភាព ឬវីដេអូដែលកាត់ត ហេតុដូច្នេះសូមបងប្អូនកុំទាន់ធ្វើការចែករំលែកជៀសវាងព័ត៌មានមិនពិត។ ខណៈនៅរសៀលថ្ងៃនេះ វីដេអូដែលបង្ហោះនៅលើគណនីហ្វេសប៊ុកឈ្មោះ Sri Nika ដែលជាស្រ្តីរងគ្រោះក៏បានលុបអស់ហើយដែរ។ ពិត ឬមិនពិត សូមឱ្យមានយុត្តិធម៌ដល់ប្អូនស្រី ខ្ញុំបាទចូលរួមមរណៈទុក្ខក្នុងនាមជាប្រជាពលរដ្ឋខ្មែរម្នាក់ ហើយក៏សូមវិញ្ញាណក្ខន្ធរបស់ប្អូនស្រីទៅកាន់សុខគតិភព និងសូមកុំឲ្យអភ័ព្វដូចជាតិនេះទៀត”៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay