នេន ទុំ បកស្រាយរឿងគ្រោះថ្នាក់ចរាចរណ៍បុកក្របី ថាខ្លួនមិនមានរបួសធ្ងន់ទេ ហើយក៏សំណូមពរឲ្យម្ចាស់សត្វគោ ក្របី មេត្តាជួយចង កុំឲ្យដើរឆ្លងផ្លូវ ដែលបង្កគ្រោះលើដងផ្លូវ
កាលពីរាត្រីថ្ងៃទី១១ ខែមីនា តារាចម្រៀងលោក នេន ទុំ បានជួបគ្រោះថ្នាក់ចរាចរណ៍បុកជាមួយនឹងសត្វក្របី នៅចំនុចស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ យ៉ាងណាមិញបន្ទាប់ពីជួបគ្រោះថ្នាក់ កាលពីយប់មិញនេះ នេន ទុំ និងមិត្តភក្តិ៣រូប ដែលធ្វើដំណើរជាមួយគ្នា ក៏បានចេញមុខបកស្រាយ ចំពោះគ្រោះថ្នាក់ដែលបានកើតឡើង។

ដោយ នេន ទុំ បានឲ្យដឹងថា ខ្លួនជាតៃកុង និងមិត្តរួមដំណើរ៣នាក់ទៀត មិនមានរងគ្រោះថ្នាក់ធ្ងន់ធ្ងរទេ ហើយលោកគ្រាន់តែហើមដៃបន្តិច ដោយអ្នកធ្វើដំណើរទាំងអស់សុទ្ធសឹងតែពាក់ខ្សែក្រវ៉ាត់ការពារ។ លោកក៏បញ្ជាក់ថាអ្នកធ្វើដំណើរ និងតៃកុងមិនមានពិសារគ្រឿងស្រវឹងនោះទេ ដោយនៅពេលធ្វើដំណើរពេលយប់ ហើយសត្វក្របីមានពណ៌សម្បុរខ្មៅ ទើបធ្វើឲ្យលោកមើលមិនឃើញ ស្របពេលនោះសត្វក្របី បានលោតចូលផ្លូវនៅមុខឡានលោកតែម្តង។

យ៉ាងណាមិញ នេន ទុំ ក៏បានសំណូមពរឲ្យម្ចាស់សត្វពាហនៈទាំងអស់ មេត្តាមើលថែចិញ្ចឹមដោយយកចិត្តទុកដាក់ ចង ឬឃុំ អោយបានត្រឹមត្រូវ មិនត្រូវបណ្តោយអោយសត្វគោ ឬក្របី ដើរឆ្វេចឆ្វាច ឆ្លងផ្លូវបង្កគ្រោះថ្នាក់តាមដងផ្លូវឡើយ៕ ចង់ជ្រាបច្បាស់សូមទស្សនាវីដេអូនៅខាងក្រោមនេះ៖



ដោយ៖ ណារ៉ែន