បច្ចេកវិទ្យា

OPPO ត្រៀមបញ្ចេញស្មាតហ្វូន Reno 3 ជាមួយកាមេរ៉ាមុខទំហំមហិមាដំបូងលើលោករហូតដល់

BY
Khmernote Media
March 13, 2020

បើនិយាយដល់ការថតរូបស៊ែលហ្វីស្អាតកប់សារី ឈ្នះអស់មាសត្រូវ មនុស្សភាគច្រើននឹងនឹកដល់ម៉ាក OPPO មុនគេ ដោយសារតែក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខមួយនេះ មាន DNA ជាអ្នកឯកទេសថតរូបស៊ែលហ្វីលើស្មាតហ្វូនគ្រប់ស៊េរី។ ជាប់ឈ្មោះជាអ្នកឯកទេសស៊ែលហ្វីស្អាត ក្រុមហ៊ុន OPPO កាន់តែបន្ថែមល្បឿន ឥតឈប់លើកំណែរអាប់ដេត និង បន្ថែមនូវបច្ចេកវិទ្យាថ្មីៗ លើស្មាតរបស់ខ្លួន ជាពិសេសគឺ OPPO F ស៊េរី និង Reno ស៊េរី។

កាលពីចុងឆ្នាំ 2017 ស្មាតហ្វូនOPPO F5 ត្រូវបានទទួលស្គាល់ជាសកលថា ជាអ្នកឯកទេស Selfie ឈានមុខគេ ទំហំ 20MP ជាមួយកាំពន្លឺ Aperture f/2.0 អាចថតរូបច្បាស់មុខព្រាលក្រោយ (Bokeh Mode) និងកាមេរ៉ាក្រោយមួយគ្រាប់មានសមត្ថភាពថតរូបពិតរបស់អ្នកប្រើប្រាស់ស្អាតកប់សារី។ នៅខែមេសាឆ្នាំ2018 ស្មាតហ្វូន OPPO F7 ត្រូវបានក្រុមហ៊ុន Update កាមេរ៉ាមុខសម្រាប់ថតរូបស៊ែលហ្វីទំហំ 25MP ដែលបានផ្តល់នូវបទពិសោធន៍រឹតតែអស្ចារ្យថែមមួយកម្រិតទៀតដល់អ្នកប្រើប្រាស់។

ជំនាន់បន្ទាប់ គឺ OPPO F9 ត្រូវបានក្រុមហ៊ុនរក្សានូវទំហំកាមេរ៉ាមុខសម្រាប់ថតរូបស៊ែល 25MP ដដែលដោយបន្ថែមនូវ មុខងារ AI-Powered។ នៅដើមឆ្នាំ 2019 ស្រាប់តែក្រុមហ៊ុន OPPO បង្ហាញនូវវត្តមានស្មាតហ្វូន F11 Pro ជាមួយនឹងកាមេរ៉ាបង្កប់ខ្លួនចំណ្តាលលើកដំបូងគេបង្អស់ ហើយទទួលបានការគាំទ្រភ្លូកទឹកភ្លូកដីពីសំណាក់អ្នកប្រើប្រាស់ជុំវិញពិភពលោក។ ពាក់កណ្តាលឆ្នាំ 2019 ស្មាតហ្វូនថ្នាក់ខ្ពស់ តំណាងឲ្យការតស៊ូនិងច្នៃប្រឌិតខ្ពស់ OPPO Reno ស៊េរី បង្ហាញខ្លួនជាមួយនឹងកាមេរ៉ាមុខបង្កប់ខ្លួនបែបបញ្ឈិត កាលីបទាន់សម័យ គ្មានពីរ។ អតិថិជនមិនតិចទេដែលសរសើរសមត្ថភាពនៃស្មាតហ្វូន Reno ស៊េរី មិនដាច់ពីមាត់ទាំងបច្ចេកវិទ្យា 10x Hybrid Zoom និង 60x Digital Zoom រួមផ្សំជាមួយនឹងរូបរាងស្អាតបែប High-Show តែម្តង។

ស្រាប់តែនៅចុងឆ្នាំ 2019 ក្រុមហ៊ុន OPPO បានច្របាច់ ស្មាតហ្វូនជើងខ្លាំង OPPO F ស៊េរី និង Reno ស៊េរី បញ្ចូលគ្នា ដោយធ្វើកំណែ Upgrade និងរក្សានូវទីតាំងកាមេរ៉ាមុខបង្កប់ខ្លួនចំកណ្តាលដដែលលើស្មាតហ្វូនកូនកាត់ OPPO Reno 2F និងមានកាមេរ៉ាក្រោយ 4 ថតរូបហ្សូមទៅកាន់ក្តីស្រមៃ។ សម្រាប់ឆ្នាំថ្មី 2020 នេះ ស្មាតហ្វូន OPPO Reno 3 អាចនឹងត្រូវបានក្រុមហ៊ុនរក្សានូវ DNA អ្នកឯកទេសថតរូបស៊ែលហ្វីដដែលរបស់ត្រកូលF ប៉ុន្តែអាចបន្ថែមនូវទំហំមេហ្គាភិស៊ែលធំខ្លាំងដំបូងបង្អស់លើលោក របស់ Reno ស៊េរី។ ស្មាតហ្វូនដែលមានកាមេរ៉ាមុខថតរូបស៊ែលហ្វីស្អាតសាហាវជំនាន់ថ្មី 2020 របស់ក្រមហ៊ុន OPPO ត្រូវបានគេស្គាល់ឈ្មោះពិតថា OPPO Reno 3។ យោងតាមទំព័រហ្វេសប៊ុកផ្លូវការក្រុមហ៊ុន OPPO បានព្រឡូយនូវលក្ខណៈពិសេសៗរបស់វាដូចជា ថតច្បាស់គ្រប់ពេលបាន 3ទំហំខុសគ្នា គឺ 44MP, 48MP, និង 108MP ជាមួយនឹងមុខងារ Ultra Night Selfie, Ultra Dark Mode និង Ultra Clear។

បើក្រឡេកមើលចំណាប់អារម្មណ៍តារាផ្សព្វផ្សាយរបស់ក្រុមហ៊ុន OPPO ហាក់មានក្តីរំភើបនឹងរំជួលចិត្តខ្លាំង ក្នុងការទទួលយកនូវបទពិសោធន៍ថ្មី និង បច្ចេកវិទ្យាថតរូបស៊ែលហ្វីចំជំនាញឯកទេសឈានមុខ ប្រចាំឆ្នាំ 2020 របស់ OPPO Reno 3។

យ៉ាងណាមិញបើសិនជាចង់ជាក់ច្បាស់នូវសមាសភាពនៃស្មាតហ្វូនកូនកាត់ស៊េរីបន្ទាប់នេះ មានតែបន្តតាមដាន និងរងចាំអ៊ុតមើលលើហ្វេសប៊ុកផ្លូវការ OPPO តែប៉ុណ្ណោះ។ ត្រៀមៗ ឆាប់ៗនេះ ត្រៀមចិត្ត ត្រៀមកាយ ត្រៀមអារម្មណ៍ តែលុយក៏ត្រូវត្រៀមដែរ!សូមរំលឹកថា បច្ចុប្បន្ន OPPO កំពុងឈរលេខ1 នៃចំណែកទីផ្សារកម្ពុជា ដោយសារគុណភាពស្មាតហ្វូនល្អ សមនឹងតម្លៃ សេវាអ៊ីនធឺណេតដើរលឿន ថ្មកាន់បានយូរជាមួយនឹងបច្ចេកវិទ្យាសាកថ្មីលឿន អមជានឹងការធានាសេវាជួសជុលទូរស័ព្ទដោយឥតគិតថ្លៃ ជាមួយនឹងសេវាជួសជុលរហ័សទាន់ចិត្តត្រឹមតែ1ម៉ោង គ្រប់សាខាមជ្ឈមណ្ឌលជួសជុលទូរស័ព្ទដៃ OPPO ដែលមានទីតាំងទល់មុខវត្តកោះ សួនឧស្សាហកម្មវឌ្ឍនៈ Exchange Square និង Aeon Mall Phnom Penh ខេត្តកំពង់ចាម សៀមរាប ព្រះសីហនុ កណ្តាល ក្រចេះ និងខេត្តបាត់ដំបង៕

Share This Post: