ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មិនចាំបាច់តុបតែងមុខក៏ទទួលបានភាពស្រស់ស្អាត ដោយគ្រាន់អនុវត្តន៍វិធីងាយៗទាំងនេះ

    BY Khmernote Media April 20, 2018
    មិនចាំបាច់តុបតែងមុខក៏ទទួលបានភាពស្រស់ស្អាត ដោយគ្រាន់អនុវត្តន៍វិធីងាយៗទាំងនេះ

    សុភាពនារីគ្រប់រូបមានការធុញជាមិនខានដែលត្រូវចំណាយពេលតុបតែងមុខជារៀងរាល់ថ្ងៃ ដើម្បីចេញទៅខាងក្រៅម្ដងព្រោះថាពួកគេខ្លាចអ្នកដទៃឃើញសភាពភ្នែកស្លក់ ក៏ដូចជាភាពខ្មៅនៅក្រោមរង្វង់ភ្នែក។ ពេលនេះនារីគ្រប់រូបអស់បារម្ភទៀតហើយជាមួយនឹងទិចនិចទាំងនេះ ដែលធ្វើឲ្យអ្នកមិនចាំបាច់តុបតែងមុខក៏អាចចេញទៅខាងក្រៅដោយមានជំនឿចិត្តផងដែរ៖

    ១. ជ្រើសរើសយកមួកមកបិទបាំង៖ អ្នកគួរតែជ្រើសរើសមួកណាដែលសាកសមបំផុតសម្រាប់អ្នក ដើម្បីបិទបាំងផ្ទៃមុខកុំឲ្យគេមើលមកច្បាស់ពេក លើសពីនេះការពាក់មួកក៏ជាស្ទាយមួយដ៏ទាន់សម័យផងដែរ។

    ២. លេងស្ទាយជាមួយនឹងវ៉ែនតា៖ យកវ៉ែនតាណាដែលងាយស្រួលនៅក្នុងការដើរចេញទៅខាងក្រៅ ហើយសមនិងទម្រង់មុខរបស់អ្នកព្រោះការពាក់វ៉ែនតាអាចជួយបិទបាំងស្នាមខ្មៅនៅខាងក្រោមភ្នែកយើងបានល្អ។

    ៣. ជ្រើសរើសពណ៌ក្រែម៖ អ្នកគួរតែបំភ្លេចចោលជាមួយនឹងជំនឿការលាបពណ៌ក្រែមក្រហមដិតទៀតទៅ ដោយអ្នកគួរតែជ្រើសរើសយកពណ៌ក្រហមណាដែលស៊ីជាមួយនឹងពណ៌សម្បុររបស់អ្នក ព្រោះថាវាជួយលើកផ្ទៃមុខដែលមិនមានការតុបតែងរបស់យើងកាន់តែមានភាពស្រស់ស្អាត៕

    អត្ថបទ៖ Sai

    ប្រភព៖mthai

    Share This Post:
    MPO4D jitutoto mpo4d Mpoplay