ភ្ញៀវទេសចរលើនាវានៅខេត្តកំពង់ចាម ឡើងមកស្នាក់នៅសណ្ឋាគារអស់ហើយ
បើតាមការរាយការណ៍ជូនឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅវេលាម៉ោង ១១៖៤៥នាទីព្រឹកនេះ ភ្ញៀវទេសចរនៅលើនាវា Viking Cruise Journey ចំនួន ៥៨ នាក់ នោះ បានឡើងមកស្នាក់នៅសណ្ឋាគារហើយ។

ការអនុញ្ញាតឲ្យភ្ញៀវទេសចរដែលតេស្តអវិជ្ជមាន COVID-19 មកស្នាក់នៅសណ្ឋាគារ ក្នុងទីរូមខេត្តកំពង់ចាមនេះ ដើម្បីតាមដានសុខភាព រយៈពេល ១៤ ថ្ងៃ ក្រោយអ្នករួមដំណើរជាជនជាតិអង់គ្លេស ចំនួន ៣នាក់ វិជ្ជមាន COVID-19។
គួរបញ្ជាក់ផងដែរថា គិតមកទល់នឹងពេលនេះ កម្ពុជាមានចំនួន៥ករណីហើយនៃវីរុសកូវីត១៩ ដោយក្នុងនោះករណីទី១ គឺជាជនជាតិចិន ម្នាក់នៅខេត្តព្រះសីហនុ ដែលរកឃើញកាលពីថ្ងៃទី ២៧ មករា ឆ្នាំ២០២០ និងបានព្យាបាលអោយជាសះស្បើយវិញ ចំណែកឯករណីទី២ គឺជាបុរសជនជាតិខ្មែរម្នាក់ ដែលឆ្លងពីជនជាតិជប៉ុន ដែលបានរកឃើញនៅថ្ងៃទី ៧ ខែមីនា ឆ្នាំ២០២០ និង ៣ករណីផ្សេងទៀត គឺភ្ញៀវទេសចរណ៍ជនជាតិអង់គ្លេស ដែលបានជិះកប៉ាល់ទេសចរណ៍ឈ្មោះ Viking Cruise Journey ឆ្លងដែនចេញពីប្រទេសវៀតណាម។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

ផ្តល់សិទ្ធិដោយ Helloគ្រូពេទ្យ