ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ភេសជ្ជៈ និងអាហារទាំង ៦ ប្រភេទដែលធ្វើឲ្យការរលាកក្នុងរាងកាយ ហើយបង្កទៅជាជំងឺផ្សេងៗ

    BY Khmernote Media April 20, 2018
    ភេសជ្ជៈ និងអាហារទាំង ៦ ប្រភេទដែលធ្វើឲ្យការរលាកក្នុងរាងកាយ ហើយបង្កទៅជាជំងឺផ្សេងៗ

    មានជំងឺច្រើនប្រភេទណាស់ដែលកើតឡើងដោយសារតែការរលាកត្រង់ផ្នែកណាមួយនៃរាងកាយ។ ជៀសវាង ឬកាត់បន្ថយការទទួលទាននូវរាល់ប្រភេទអាហារ ក៏ដូចជាភេសជ្ជៈមួយចំនួនខាងក្រោមនេះ ប្រសិនបើអ្នកចង់មានសុខភាពល្អរឹងមាំ ៖

    ១. អាហារបំពងគ្រប់ប្រភេទ ៖ អាហារដែលបំពងក្នុងខ្លាញ់ គឺជាប្រភេទអាហារដែលមិនល្អសោះឡើយចំពោះសុខភាព។ ក្រោយពីមានជាប់ខ្លាញ់ក្រាស់ពីលើហើយនោះអាហារប្រភេទនេះ គឺត្រូវបានចម្អិនក្នុងកម្រិតសីតុណ្ហភាពមួយដែលនឹងបណ្ដាលឲ្យមានការរលាកក្នុងរាងកាយ។ ជាធម្មតា អាហារទាំងនេះត្រូវបានចម្អិននៅសីតុណ្ហភាពចន្លោះពី ៣៥០ ទៅ ៣៧៥ អង្សាហ្វារិនហៃ (ប្រមាណជា ១៧៧ ទៅ ១៩១ អង្សាសេ) ។ នៅសីតុណ្ហភាពខ្ពស់បែបនេះអាហារនឹងបង្កើតជាសារធាតុ neurotoxic ហៅថា acrylamide ដែលបង្កឲ្យកើតមានការរលាកក្នុងរាងកាយ។

    ២. អាហារដែលផ្ទុកជាតិខ្លាញ់ Trans Fats ៖ ខ្លាញ់ Trans Fats ជាប្រភេទខ្លាញ់មិនល្អដែលភាគច្រើនមានក្នុងអាហារ Fast Food ឬអាហារវេចខ្ចប់ ឬអាហារប្រភេទបំពងខ្លាញ់។ ជាតិខ្លាញ់ Trans fats បំផ្លាញកោសិកាដែលជាខ្សែការពារសសៃឈាម ដូច្នេះវាធ្វើឲ្យមានការរំញោចដល់ការរលាក។

    ៣. នំប័ុងពណ៌ស ៖ នៅពេលដែលអ្នកទទួលទាននំប័ុង (ធ្វើឡើងពីម្ស៉ៅពណ៌ស) និងផាស្តា រាងកាយចាប់ផ្ដើមធ្វើការបំបែកវាទៅជាជាតិស្ករ និងស្រូបយកសារជាតិនេះលឿនបំផុត។ ការកើនឡើងខ្ពស់នៃជាតិស្ករក្នុងឈាម គឺជាមូលហេតុបង្កឲ្យមានការរលាក។

    ៤. ភេសជ្ជៈជាតិអាល់កុល ៖ ការទទួលទានភេសជ្ជៈដែលមានផ្ទុកជាតិអាល់កុល ឬគ្រឿងស្រវឹងច្រើនហួសប្រមាណ គឺជាការបើកឱកាសឲ្យពពួកបាក់តេរីជាច្រើនជ្រាបចូលតាមជញ្ជាំងពោះវៀន និងប្រព័ន្ធឈាម ហើយបង្កជាការរលាក។

    ៥. អាហារដែលមានផ្ទុកជាតិប៊ីចេងច្រើន ៖ ការទទួលទានអាហារមានជាតិ MSG ឬប៊ីចេង គឺអាចបង្កឲ្យមានការរលាកសរសៃឈាម។ បន្ទាប់ពីទទួលទានជាតិ monosodium glutamate ឬជាតិប៊ីចេង មនុស្សជាច្រើនបានជួបប្រទះបញ្ហាឡើង កន្ទួលរមាស់ រោលរលាកលើស្បែក។ លើសពីនេះទៅទៀត សារធាតុគីមី
    នេះក៏អាចបណ្តាលអោយ ឈឺក្បាល ឡើងទម្ងន់ សម្ពាធឈាមឡើងខ្ពស់ និងធ្វើឲ្យខូចថ្លើមផងដែរ។

    ៦. អាហារមានជាតិ Gluten ៖ Gluten ជាសារធាតុម្យ៉ាងដែលតែងត្រូវបានរកឃើញនៅក្នុងគ្រាប់ធញ្ញជាតិ និងស្រូវសាលី។ ក្រៅពីបណ្ដាលឲ្យមានអាការៈហើមពោះ និងបញ្ហាផ្សេងៗក្នុងការរំលាយអាហារហើយនោះ សារជាតិ Gluten ក៏បង្កការរលាកមួយប្រភេទតបតទៅនឹងសារធាតុគីមី៕

    អត្ថបទ ៖ Bee

    ប្រភព ៖ Health and healthyliving

    Share This Post:
    MPO4D jitutoto mpo4d Mpoplay