វិធីទាំង ៧យ៉ាងដើម្បីចងចិត្តដៃគូរបស់អ្នក
នារីៗតែងតែពិបាកចិត្តនៅក្នុងរឿងស្នេហាដោយសារតែពួកគេមិនដឹងថាត្រូវធ្វើយ៉ាងណាដើម្បីរក្សាស្នេហាមួយឲ្យនៅគង់វង្ស ធ្វើយ៉ាងណាដើម្បីទទួលបានភាពស្មោះត្រង់ និងមិនវៀចវេររបស់ដៃគូរបស់ខ្លួន។ ដោយនារីខ្លាចដៃគូរបស់ខ្លួនមានអ្នកផ្សេងធ្វើឲ្យខ្លួនពិបាកចិត្ត និងនៅម្នាក់ឯងឯកា។ ដូចនេះអ្នកគួរតែឈប់បារម្ភតទៅទៀតបើសិនជាអ្នកចង់ចងចិត្តដៃគូរបស់អ្នក អ្នកគួរតែអនុវត្តន៍នូវវិធីទាំងនេះ៖
១. ប្រាប់ពីក្ដីស្រលាញ់ដែលមានចំពោះគេ៖ ជាការពិតណាស់ការបង្ហាញតាមរយៈសកម្មភាពគឺមានភាពសំខាន់ជាជាងការនិយាយ តែយ៉ាងណាក៏គេចង់លឺពាក្យសម្ដីចេញពីចិត្តរបស់យើងផងដែរ ហេតុនេះអ្នកគួរតែនិយាយថា”ស្រលាញ់” ជារៀងរាល់ព្រឹកដើម្បីឲ្យស្នេហាអ្នកកាន់តែមានភាពផ្អែមល្ហែម។
២. មានទំនុកចិត្តចំពោះគ្នា៖ អ្នកគួរតែមានភាពជឿជាក់ចំពោះដៃគូឲ្យបានច្រើន ជាជាងការមានរឿងមកឈ្លោះប្រកែកគ្នាធ្វើឲ្យស្នេហាអ្នកឆាប់ប្រេះឆា។ ហេតុនេះបើសិនជាអ្នកបានជួបរឿងអវិជ្ជមានអ្នកគួរតែគិតថាដៃគូរបស់អ្នកគឺមានទម្លាប់បែបនេះ ដូចនេះមិនចាំបាច់មានការភ្ញាក់ផ្ញើលនូវរឿងទាំងនេះនោះទេ។ ហើយអ្នកក៏មិនគួរស្ដីបន្ទោសគេដោយមិនមានមូលហេតុដែរ។
៣. ចេះយកចិត្តទុកដាក់ចំពោះរឿងតូចតាច៖ មិនចាំបាច់ធ្វើអ្វីពិសេសសម្រាប់គេនោះទេ ត្រឹមតែអ្នកផ្ដល់ភាពសំខាន់ចំពោះគេក៏ដៃគូអ្នកស្រលាញ់ស្ទើរលេបទៅហើយ ដូចជាពេលគេមកពីឆ្ងាយហត់យើងគួរសួរថា”ការងារយ៉ាងដែរ? ហត់ទេ? ថ្ងៃនេះចង់ញ៉ាំអ្វី?” ប៉ុណ្ណេះក៏អ្នកអាចទិញទឹកចិត្តគេបានទៅហើយ។
៤. ស្វែងយល់ពីគ្នាតាមរយៈកែវភ្នែក៖ នេះគឺជារឿងដ៏សំខាន់នៅពេលដែលអ្នកមិនដឹងថាត្រូវនិយាយអ្វី ប៉ុន្ដែអ្នកអាចឆ្លងឆ្លើយជាមួយគ្នាបានតាមរយៈកែវភ្នែកដែលកាន់តែធ្វើឲ្យអ្នកយល់ពីគ្នាកាន់តែខ្លាំង។
៥. កត់ចំណាំទុក៖ អ្នកគួរតែកត់សម្គាល់ដោយខ្លួនឯងថាគួរធ្វើបែបណាល្អ បែបណាធ្វើសម ដើម្បីកុំឲ្យមានកំហុសដដែលកើតឡើងម្ដងហើយ ម្ដងទៀត។
៦. បង្កើតភាពភ្ញាក់ផ្អើលចំពោះគ្នា៖ បើសិនជាអ្នកព្រងើយកន្ដើយចំពោះគ្នាយូរពេកអាចធ្វើឲ្យស្នេហាអ្នកអស់ភាពផ្អែមល្ហែម ដូចនេះអ្នកគួរតែមានភាពភ្ញាក់ផ្អើលចំពោះគ្នាដូចជាថ្ងៃខួបកំណើត, ថ្ងៃគម្រប់ខួបស្នេហាជាដើម ដើម្បីរក្សាចំណងស្នេហ៍។
៧. ការចេះយកចិត្តទុកដាក់៖ បើសិនជាយើងផ្ដល់ភាពសំខាន់ ក៏ដូចជាយកចិត្តទុកដាក់ចំពោះដៃគូល្អនោះគេប្រាកដជាមានការហត់នឿយចិត្តនៅក្នុងការស្វែងរកដៃគូថ្មីមកជំនួសអ្នក ហេតុនេះការយកចិត្តទុកដាក់គឺជារឿងដ៏សំខាន់មួយ៕
អត្ថបទ៖ Sai
ប្រភព៖mthai