PR

តារាចម្រៀងរូបណាខ្លះហើយ ដែលត្រូវបានជ្រុះចេញពី The Mask Singer Cambodia

BY
Khmernote Media
March 14, 2020

មានបេក្ខជនជាច្រើនរូបដែលបានបង្ហាញខ្លួននៅក្នុងកម្មវិធីប្រលងចម្រៀងសម័យឌីជីថលប្លែកពីគេ The Mask Singer Cambodia ដែលម្នាក់ៗសុទ្ធតែពាក់របាំងមុខនិងគ្រងឈុតប្លែកៗស្អាតៗ គួរឲ្យចង់ទស្សនា។

មកដល់សប្តាហ៍នេះគឺឈានចូលដល់វគ្គកាន់តែរន្ធត់គឺជាវគ្គដែលជើងឯកប្រចាំពូលទាំងអស់ត្រូវ ប្រកួតគ្នា ពោលគឺជើងឯកប្រចាំពូលA ពូលB ពូលC ពូលD នឹងត្រូវប្រកួតសំនៀងយ៉ាងខ្លៀវក្លានៅ លើឆាកដ៏អស្ចារ្យរបស់កម្មវិធី The Mask Singer Cambodia ដែលបើកឲ្យចូលរួមទស្សនាដោយ សេរីនៅស្ទូឌីយោទូរទស្សន៍ហង្សមាស ក្នុងផ្សារទំនើបអ៉ីអនមលសែនសុខ ជាន់ទី២ ចាប់ពីម៉ោង 5ល្ងាច ហើយក៏មានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV ផងដែរ។

គួរបញ្ជាក់ផងដែរថាកម្មវិធីទូរទស្សន៍ដ៏កំពុងពេញនិយមមួយនេះបានជម្រុះចេញអស់តារាចម្រៀង អាជីពជាច្រើនរូបមកហើយមានដូចជា នួន សុធារ័ក្ស, វី ឌីណែត, ឃី សុឃុន, វ៉ាន់ ផល្លី, កែវ សុបញ្ញា, ម៉ា ចន្ទបញ្ញា, ឈុន បាលូ, ហ៊ិន លីដា ជាដើម។

រង់ចាំទស្សនាវគ្គ Champ VS Champ នៅសប្តាហ៍នេះថាតើនឹងកាន់តែរំជើបរំជួលយ៉ាងណា ហើយកំពូលតារាចម្រៀងកំបាំងរូបណានឹងត្រូវចាកចេញពីកម្មវិធី? កុំភ្លេចរៀងរាល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង 6ល្ងាច ដល់ម៉ោង 8យប់៕
ឧបត្ថម្ភផ្តាច់មុខដំបូងគេបង្អស់ដោយក្រុមហ៊ុន OPPO
#OPPO_Reno2F_កាមេរ៉ាបួន48MPអេក្រង់ច្បាស់ធំលាតពេញ

Share This Post: