ខ្មែរណូត

ស្វែងរក

  • PR

    វត្តមានWakaiដែលទើបចូលទីផ្សារកម្ពុជាក៏ធ្វើឲ្យមាលាពេញចិត្តដែរ

    BY Khmernote Media March 15, 2020
    វត្តមានWakaiដែលទើបចូលទីផ្សារកម្ពុជាក៏ធ្វើឲ្យមាលាពេញចិត្តដែរ

    ធ្លាប់តែឮនិងឃើញវត្តមានក្នុងប្រទេសនានាក្នុងតំបន់អាស៊ី ឥលូវនេះស្បែកជើងគុណភាពជប៉ុនម៉ាកWakai បានមកដល់ប្រទេសកម្ពុជាហើយ។ ដោយសារតែគុណភាពរបស់ស្បែកជើង ក៏ដូចជា តម្លៃសមរម្យ ងាយស្រួលពាក់ និង មានម៉ូតទាន់សម័យ សក្ដិសមសម្រាប់យុវវ័យ។ Wakai បានទទួលការកោតសរសើរ នឹង ចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងស្រទាប់ តារាល្បីៗ និង បុគ្គលសំខាន់ៗនៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសនោះគឺពីតារាវ័យក្មេង។

    កញ្ញា Melia ដែលជាតារាម៉ូដែលកូនកាត់ខ្មែរបារាំងបានលើកឡើងថា កញ្ញាចូលចិត្តជ្រើសរើសម៉ូតស្បែកជើងដែលមានស្តាយប្លែកៗមកសាកពាក់ជាមួយសម្លៀកបំពាក់ផ្សេងៗ ព្រោះកញ្ញាគិតថាស្បែកជើងពិតជាសំខាន់ណាស់ក្នុងការតុបតែងខ្លួន។

    “ខ្ញុំមានអារម្មណ៍ល្អណាស់ជាមួយស្បែកជើងWakai ពីព្រោះស្បែកជើងពិតជាទន់មែនទែន ហើយមើលទៅសមញ្ញប៉ុន្តែមានភាពទាក់ទាញ។ ស្បែកជើងនេះមិនរើសសម្លៀកបំពាក់នោះទេ ខ្ញុំអាចពាក់ជាមួយអ្វីក៏បាន។ ”

    លោក Clemence Tan អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Henry Allen Marketing ដែលនាំចូលផ្ដាច់មុខនូវស្បែកម៉ាក Wakai បានឱ្យដឹងថា ចំណុចដែលនាំឱ្យ Wakai មានភាពលេចធ្លោ និងទទួលបានការគាំទ្រច្រើនគឺដោយសារតែ Wakai ត្រូវបានបង្កើតឡើងសម្រាប់យុវវ័យ ហើយវាបានកើតចេញពីការសម្រិតសម្រាំងដោយភ្ជាប់ជាមួយនូវដូងព្រលឹងនៃជនជាតិជប៉ុន ដែលនោះគឺផាសុកភាពជាចម្បង។

    ស្បែកជើង Wakai ចំនួន១លាន៨សែនគូរត្រូវបានលក់នៅលើទីផ្សារប្រទេសសិង្ហបុរី ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី នេះបើគិតពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៧។ ស្បែកជើងសម្រាប់មនុស្សគ្រប់រូប Wakai ត្រូវបានផលិត និងរចនាឡើងដោយជនជាតិជប៉ុន ដែលត្រូវបានយកចិត្តទុកដាក់ខ្ពស់ទៅលើគុណភាព ផាសុកភាព ភាពច្នៃប្រឌិត និងតម្លៃសមរម្យ។

    នៅក្នុងឱកាសបើកសម្ភោធហាងក្នុងប្រទេសកម្ពុជា Wakai ផ្ដល់ជូនការបញ្ចុះតម្លៃរហូតដល់ទៅ ២០% ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ ហើយនៅក្នុងនឹឳកាសនេះផងដែរក្រុមហ៊ុន ក៏មានផ្តល់សេវាកម្មដឹកជញ្ជូនផងដែរ។ Wakai មានទីតាំងស្ថិតនៅជាន់ផ្ទាល់ដី ក្នុងផ្សារទំនើបអ៊ីអ៊នម៉លសែនសុខ (Aeon 2, Sen Sok City) ។

    លោក Clemence Tan រំពឹងយ៉ាងមុតមាំថា Wakai នឹងអាចប្រកួតប្រជែង ហើយក្លាយជាម៉ាកស្បែកជើងនាំមុខគេនៅក្នុងប្រទេសកម្ពុជាដែលជាជម្រើសទីមួយរបស់យុវជនខ្មែរគ្រប់រូប៕

    សម្រាប់ព័ត៌មានបន្ថែម
    Facebook : Wakai Cambodia
    Instagram : wakaicambodia

     

    Share This Post:
    MPO4D jitutoto mpo4d Mpoplay