បញ្ហាទាំង ៥ដែលធ្វើឲ្យអ្នកសម្រក់ទម្ងន់មិនទទួលបានជោគជ័យ
នារីគ្រប់រូបតែងតែប្រាថ្នាចង់បានរាងស្រលូនស្អាត ដើម្បីមានបានទំនុកចិត្តនៅពេលចេញទៅខាងក្រៅម្ដងៗ។ ហេតុនេះពួកគេបានចំណាយពេលធ្វើលំហាត់ប្រាណដើម្បីសម្រកទម្ងន់ និងទទួលបានសុខភាពល្អ ប៉ុន្ដែមាននារីមួយចំនួនទោះបីជាហាត់យ៉ាងណាក៏មិនស្រកទម្ងន់ដែរ។ បញ្ហាដែលធ្វើឲ្យអ្នកធ្វើលំហាត់ប្រាណយ៉ាងណាក៏មិនចុះទម្ងន់ក៏ដោយសារតែបញ្ហាទាំង ៥ដែលមានខាងក្រោមនេះ៖
១. មិនអាចបញ្ឈប់ខ្លួនឯងពីរឿងទទួលទានអាហារពេលហាត់ប្រាណ៖ នេះគឺជារឿងដ៏ពិបាកមួយសម្រាប់នារី ដោយពួកគេតែងតែមានទឹកផ្អែមៗដាក់់តាមខ្លួនពេលធ្វើលំហាត់ប្រាណ ហើយពួកគេតែងនិយាយថា”ញ៉ាំហើយ ចាំធ្វើការហាត់ប្រាណជាក្រោយ” តែពាក្យទាំងនេះរូបនាងគ្រាន់តែនិយាយប៉ុណ្ណោះ ប៉ុន្ដែមិនបានអនុវត្តន៍ ដោយពួកគេញ៉ាំហើយក៏មានអារម្មណ៍ថាខ្ជិលនៅក្នងការហាត់ប្រាណ។
២. កាតហាត់មិនទៀងទាត់៖ ការធ្វើលំហាត់ប្រាណគឺជារឿងល្អចំពោះសុខភាព ហើយអាចឲ្យយើងស្រក់ទម្ងន់បានទៀតផង ប៉ុន្ដែបើសិនជាអ្នកធ្វើលំហាត់ប្រាណមិនទៀងទាត់តើអ្នកអាចសម្រកទម្ងន់បានដោយរបៀបណា? ហេតុនេះអ្នកគួរតែព្យាយាមហាត់ប្រាណឲ្យបានទៀងទាត់ និងកាត់បន្ថយនៅក្នុងការបររិភោគអាហារនៅខាងក្រៅ។

៣. ដាក់សម្ពាតលើខ្លួនឯងខ្លាំងពេក៖ ៩៩,៩៩% នៃស្ត្រីសុទ្ធសឹងតែចង់សម្រក ទម្ងន់ ដើម្បីទទួលបាននូវរាងដ៏ស្អាត។ ដោយសារតែពួកគេចង់សម្រកទម្ងន់ឲ្្យបានឆាប់ក៏រៀបចំនូវតារាងរបបអាហារប្រចាំថ្ងៃ ដែលធ្វើឲ្យការធ្វើលំហាត់ប្រាណប្រចាំគឺពោរពេញទៅដោយសម្ពាតជាខ្លាំង ទោះបីជាអ្នកអាចសម្រកទម្ងន់តែអ្នកទទួលរងនូវភាពតានតឹង។ ជឿចុះការធ្វើលំហាត់ប្រាណគ្មាននរណាម្នាក់អាចទទួលជោគជ័យក្នុងរយៈពេល ៣-៥ ថ្ងៃនោះទេ ដូច្នេះសូមកុំព្យាយាមដាក់សម្ពាធលើខ្លួនឯងពេក។
៤. វិធីសម្រកទម្ងន់៖ នារីគ្រប់រូបតែងតែគិតថាការតមអាហារគឺអាចជួយឲ្យសម្រកទម្ងន់បានលឿន ប៉ុន្ដែការគិតបែបនេះគឺខុសហើយព្រោះថារាងកាយរបស់យើងត្រូវការអាហារដើម្បីទ្រទ្រង់ដូចនេះបើសិនជាយើងចេះតែតមនោះនៅក្នុងរាងកាយពុំមានអ្វីមកសារធាតុចិញ្ចឹមគ្រប់គ្រាន់នោះទេ ហើយអាចប៉ះពាល់ដល់បញ្ហាសុខភាពទៀតផង។
៥. ការសម្រាកមិនគ្រប់គ្រាន់៖ អ្នកដឹងដែរទេថាការគេងមិនគ្រប់ក៏ធ្វើឲ្យទម្ងន់របស់យើងឡើង ព្រោះថានៅក្នុងមួយថ្ងៃយើងអាចញ៉ាំអាហារដែលមាន ៣០០ កាឡូរី ដូចនេះយើងត្រូវការសម្រាកឲ្យបានគ្រប់ដើម្បីឲ្យប្រព័ន្ធរំលាយអារហារដំនើរការបានល្អ៕
អត្ថបទ៖ Sai
ប្រភព៖mthai