ល្បីថា iPhone SE 2 នឹងមកដល់ក្នុងខែឧសភានេះ ដោយមានភ្ជាប់មកជាមួយនូវបន្ទះស្កេនស្នាមក្រយ៉ៅដៃ គ្មានរន្ធដោតកាស ឯក្បាលឆក រឺអត់នៅមិនច្បាស់នៅឡើយទេ
- April 21, 2018
យោងតាមពាក្យចចាអារាមដែលលើកឡើងកាលពីពេលថ្មីៗនេះបានបញ្ជាក់ថា អ្នកបន្ដវេណរបស់ iPhone SE នឹងមកដល់ទីផ្សារនាខែក្រោយនេះហើយ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ គេហទំព័របច្ចេកវិទ្យាល្បីៗមួយចំនួនដូចជា MacRumors, Mac Otakara ក៏បានលើកឡើងដូចគ្នាដែរ ហើយខាងក្រោមនេះគឺជាលក្ខណៈពិសេសដែល iPhone SE 2 អាចនឹងមានភ្ជាប់មកជាមួយ៖

– បន្ទះឈីប A10 Fusion៖ iPhone SE 2 ត្រូវបានគេជឿថានឹងបំពាក់ដោយបន្ទះឈីបប្រភេទ A10 Fusion ដូចគ្នាទៅនឹង iPhone 7 និង iPad Pro ដែរ។ ទាក់ទងទៅនឹងបន្ទះឈីបនេះគឺពិតជាមិនធម្មតាឡើយ ដោយវាអាចដំណើរការបានលឿនជាងមុន 40% និងក្រាហ្វីកល្អជាងមុន 50%។ ស្របពេលជាមួយនឹង iPhone SE 2 អាចនឹងដំណើរការដោយ iOS 11 នោះវីដេអូអាចមើលបានជាមួយនឹងប្រភេទ HEVC និងរូបភាពប្រភេទ HEIF។
– បន្ទះស្កេនស្នាមក្រយ៉ៅដៃ៖ ជាការពិតណាស់ iPhone SE 2 នឹងមានភ្ជាប់មកជាមួយនូវ sensor ស្កេនស្នាមក្រយ៉ៅដៃ និងមុខងារមួយចំនួនទៀតដែលយើងសង្កេតឃើញមាននៅលើ iPhone X ដូចជា Portrait Lighting, Face ID និង Animoji ជាដើម។
– អេក្រង់ទំហំ 4អ៊ីញ៖ យោងតាមក្រុមហ៊ុនផលិតស្រោមការពារ iPhone SE 2 នឹងមានទំហំអេក្រង់ដដែល ពោលគឺដូចគ្នាទៅនឹងជំនាន់មុន ប្រភេទ LCD 4អ៊ីញដដែល។
– គ្មានរន្ធដោតកាស៖ ក្រុមហ៊ុន Apple លើកឡើងថា ការលុបចោលរន្ធដោតកាសសម្រាប់ iPhone 7 គឺដើម្បីរក្សាទំតាំងឲ្យទូលាយជាងមុន ហើយសម្រាប់ iPhone SE 2 ការលុបចោលនេះ ក៏គ្មានមូលហេតុផ្សេងដែរ។
– មានបច្ចេកវិទ្យាសាកថ្មឥតខ្សែ៖ យោងតាមក្រុមហ៊ុនផលិតស្រោមការពារដដែលបានបន្ដថា ផ្ទៃខាងក្រោយរបស់ iPhone SE 2 នឹងត្រូវបានស្រោបដោយកញ្ចក់ដែលមានភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យាសាកថ្មឥតខ្សែផងដែរ។
– រចនាបទដដែល៖ សម្រាប់ចំណុចនេះ បើនិយាយឲ្យស្រួលស្ដាប់គឺកាលពីជំនាន់ iPhone SE មានរចនាបទយ៉ាងម៉េច iPhone SE 2 ក៏បែបនោះដូចគ្នាដែរ។
ក្រៅពីនេះ យើងក៏សង្កេតឃើញការលើកឡើងមួយចំនួនទៀតទាក់ទងទៅនឹងទំហំអង្គផ្ទុកទិន្នន័យដែលអាចនឹងមានទំហំចន្លោះពី 32GB ដល់ 128GB មានទំហំ RAM 2GB និងគែមស្រោបដោយលោហៈ។

Fu
ប្រភព៖ idownloadblog
- Share This Post:






