ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ស្ត្រីម្នាក់ស្ទើរតែដាច់សរសៃឈាមក្នុងខួរក្បាលស្លាប់ ព្រោះតែដង្កៀបពត់ធ្មេញគ្មានគុណភាព

    BY Khmernote Media April 21, 2018
    ស្ត្រីម្នាក់ស្ទើរតែដាច់សរសៃឈាមក្នុងខួរក្បាលស្លាប់ ព្រោះតែដង្កៀបពត់ធ្មេញគ្មានគុណភាព

    ព្រោះតែរឿងចង់បានធ្មេញស្អាត ស្រ្តីម្នាក់បានប្រឈមនឹងបញ្ហាដាច់សរសៃឈាមក្នុងខួរក្បាលស្ទើរតែស្លាប់ ទម្រាំតែក្រុមវេជ្ជបណ្ឌិតអាចរកឃើញដំណោះស្រាយ។ ស្ត្រីជាជនរងគ្រោះមានឈ្មោះថា Leah Kitchen អាយុ ១៥ ឆ្នាំ រស់នៅក្នុងទីក្រុង Hull ប្រទេសអង់គ្លេស។

    មុនពេលមានបញ្ហាសុខភាពធ្ងន់ធ្ងរស្រ្តីជាជនរងគ្រោះបានទៅគ្លីនិកធ្មេញមួយកន្លែង ដើម្បីធ្វើការពត់ធ្មេញ ហើយបន្ទាប់មកនាងបានត្រលប់ទៅគ្លីនិកនោះវិញយ៉ាងទៀងទាត់ដើម្បីធ្វើការលាងសម្អាត និងផ្លាស់ប្តូរ ដង្កៀបដែលគេប្រើសម្រាប់ពត់ធ្មេញរបស់នាង។ មួយរយៈក្រោយមកនាងស្រាប់តែមានអាការវិលមុខ ឈឺក្បាល និងក្អួត ជាខ្លាំងដោយគ្មានមូលហេតុ។

    នាងបានទៅជួបវេជ្ជបណ្ឌិតជាញឹកញាប់ តែគេមិនបានរកឃើញថានាងមានបញ្ហាអ្វីធ្ងន់ធ្ងរនោះទេ។ យ៉ាងណាក្តី បញ្ហាសុខភាពរបស់នាងនៅតែបន្តកើតមាន បើទោះជាគេបានឲ្យថ្នាំមកញ៉ាំក៏ដោយ។ ចុងក្រោយដើម្បីដឹងច្បាស់ពីបញ្ហារបស់នាង គេបានធ្វើការពិនិត្យជាពិសេសមួយទើបបានរកឃើញថា សារធាតុលោហៈធាតុមិនល្អ ដែលបានចេញពីដង្ក្រៀបពត់ធ្មេញរបស់នាង បានជ្រាបចូលទៅក្នុងសរសៃឆ្អឹងខ្នង និងខួរក្បាលរបស់នាង ហើយវាក៏បានធ្វើឲ្យសរសៃឈាមក្នុងខួរក្បាលរបស់នាងចំនួនពីរស្ពៀត ស្ទើរតែដាច់ទៀតផង។

    ក្រុមវេជ្ជបណ្ឌិតបានធ្វើការណែនាំថា ដើម្បីចៀសវាងបញ្ហាដូចខាងលើ លោកអ្នកត្រូវជ្រើសរើសគ្លីនិកធ្មេញណាដែលមានស្ដង់ដារសុខភាពត្រឹមត្រូវ មុននឹងសម្រេចធ្វើការពត់ធ្មេញ ឬទទួលយកសេវាកម្មថែទាំ និងព្យាបាលធ្មេញណាមួយ៕

    អត្ថបទ៖ភក្តី

    ប្រភព៖viral4real

    Share This Post:
    MPO4D jitutoto mpo4d Mpoplay