បច្ចេកវិទ្យា

realme 5i កាមេរ៉ា ៤ គ្រាប់ ថាមពលថ្មទំហំ 5000mAh តម្លៃត្រឹមតែ 169 ដុល្លារតែប៉ុណ្ណោះ

BY
Khmernote Media
March 17, 2020

ថ្មីៗនេះ realme ទើបតែបើកសម្ពោធផលិតផលថ្មីរបស់ខ្លួននោះគឺ realme C3។ ដោយសារតែការរចនា រូបរាងដ៏ទាក់ទាញរួមជាមួយទំហំថាមពលថ្មដ៏ធំផងនោះទើបធ្វើឱ្យ realme C3 លក់ដាច់អស់ជាង ១៥០០ គ្រឿងឯណោះនៅលើទីផ្សារប្រទេសកម្ពុជា ក្នុងថ្ងៃដាក់លក់ដំបូង។ ប៉ុន្តែយើងអាចនិយាយបាន ថា ក្រៅពី C series ដែលកំពុង ល្បីល្បាញនេះ ក៏នៅមានទូរស័ព្ទមូយស៊េរីទៀតដែលកំពុង ទទួល ការពេញនិយមផងដែរ ក្នុងចំណោមទីផ្សារផ្សេងទៀតនោះគឺប្រភេទ realme number series ។
ដូចដែលទីផ្សារផ្សេងៗទៀតបានលើកឡើងថា realme number series ពិតជាទទួលបានការ ប្រើប្រាស់រហូតដល់ជាង ១៨ លាននាក់នៅទូទាំងពិភពលោក ដែលនេះជាតួលេខ មួយដ៏ខ្ពស់។ បច្ចុប្បន្ននេះ នៅក្នុងទីផ្សារប្រទេសកម្ពុជា ប្រភេទ number series មានដូចជា realme 5Pro realme 5 និង realme 5i ជាដើម។ តើអ្វីដែលធ្វើឱ្យ number series មានការពេញនិយមខ្លាំងដូច្នេះ? សូមទទួលយកបទពិសោធន៍នៃការប្រើប្រាស់ realme 5i នោះលោកអ្នកនឹងទទួលបានចម្លើយ។

ស្មាតហ្វូនដែលបំពាក់ដោយ Snapdragon 665 មានតម្លៃត្រឹមតែ 169 ដុល្លារតែប៉ុណ្ណោះ

សម្រាប់ប្រភេទស្មាតហ្វូនផ្សេងទៀតដែលមានឈីប Snapdragon 665 AIE ដូចគ្នាប៉ុន្តែវាមាន តម្លៃចាប់ពី 199 ដុល្លារឡើងទៅ។ ប៉ុន្តែសម្រាប់ realme 5i វាក៏បានបំពាក់នូវឈីប Snapdragon 665 AIE ផងដែរប៉ុន្តែមានតម្លៃត្រឹមតែ 169 តែប៉ុណ្ណោះ។ នេះបញ្ជាក់ ឱ្យឃើញថា បើទោះបីជាមានតម្លៃទាប ប៉ុន្តែលោកអ្នកនៅតែអាចទទួលបានបទពិសោធន៍នៃ ការប្រើប្រាស់ទូរស័ព្ទដែលល្អប្រសើរជាងម៉ូឌែលដទៃដែលមានមុខងារប្រហែលនេះផង ដែរ។

ថាមពលថ្ម 5000mAh សម្រាប់អ្នកដែលមានការមមាញឹកខ្លាំង

realme 5i បំពាក់ដោយថាមពលថ្មធំរហូតដល់ ៥០០០mAh ដែលអាចទ្រទ្រង់ ថាមពល ថ្មបានរហូត ដល់ ៣០ ថ្ងៃ (ទិន្នន័យចេញពីមន្ទីរពិសោធន៍realme) ។សម្រាប់លោកអ្នកដែលមិន ទម្លាប់ក្នុងការយក power bank ដាក់តាមខ្លួនឬពិបាករកកន្លែងសាកថ្មពេលនៅខាងក្រៅ នោះ realme 5i គឺជាជម្រើសដ៏ល្អបំផុត។

ចាប់យកភាពទាន់សម័យ : កាមេរ៉ា ៤ គ្រាប់ជាមួយនឹងការរចនាដ៏ទាក់ទាញ

ជាមួយនឹងកាមេរ៉ា ៤គ្រាប់ ក្លាយជាមុខងារសំខាន់ហើយនោះ realme 5i ក៏បំពាក់ជាមួយ AI Quad camera ផងដែ រួមជាមួយកែវថតដែលមានមុំធំទូលាយនិង macro lens គាំទ្រដល់ការចាប់យក រូបភាពក្នុងខណៈពេលផ្សេងៗ។ មិនត្រឹមតែប៉ុណ្ណោះជាមួយនឹងការរចនាបែបពន្លឺព្រះអាទិត្យនៅផ្នែកខាងក្រោយធ្វើឱ្យវាកាន់តែមានលក្ខណៈទាក់ទាញប្លែក ញ៉ាំងឱ្យយើងទទួលបានអារម្មណ៍បែបក្មេងវ័យនិងស្វាហាប់ទៀតផង។

មានហេតុផលជាច្រើនដែលមនុស្សជាច្រើនជ្រើសរើស realme number series ពីព្រោះក្រៅពីគោលបំណងដើម្បីក្លាយជាអ្នកពេញនិយមក្នុងបច្ចេកវិទ្យាដ៏ទាន់សម័យហើយនោះ realme ក៏កំពុងតែបន្តធ្វើការអភិវឌ្ឍន៍នូវប្រភេទស្មាតហ្វូនរបស់ពួកគេដើម្បីគាំទ្រដល់ ជីវិតរស់នៅឱ្យកាន់តែប្រសើរឡើង។

សូមពិនិត្យមើលគេហទំព័រខាងក្រោមដើម្បីជ្រើសរើសនូវទូរស័ព្ទrealmeម៉ូឌែលណាមួយដែលលោកអ្នកពេញចិត្តបំផុត៖
https://www.facebook.com/realmeCambodia/

Share This Post: