PR

មកមើលបេះដូង និងចំណុចដ៏លេចធ្លោបំផុតរបស់ស្តេចកំពូលស្មាតហ្វូនក្នុងលោក Samsung Galaxy S20 Ultra | Galaxy S20+!

BY
Khmernote Media
March 17, 2020

(ភ្នំពេញ) ថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២០៖ សម័យឥឡូវ… “ទូរស័ព្ទម៉ាកអីហ្នឹង? ថតរូបច្បាស់ម្លេះ! ទូរស័ព្ទម៉ាកអីហ្នឹងថតវីដេអូច្បាស់ល្អម្លេះ ហើយអាចធ្វើអ៊ីចឹងបានទៀត?” មិនបាច់ឆ្ងល់ទេ…ចាំខ្ញុំប្រាប់! ទូរស័ព្ទដែលមានលក្ខណៈពិសេសបែបនេះ និងកំពុងតែទទួលបានការចាប់អារម្មណ៍បំផុតក្នុងឆ្នាំនេះគឺមានតែ Samsung Galaxy S20 Ultra និង Galaxy S20+ ប៉ុណ្ណោះ!!

តាមពិតទៅចាប់តាំងពីស្តេចកំពូលស្មាតហ្វូនដ៏ល្អឯកក្នុងលោកនេះដាក់សម្ពោធ និងមានលក់លើទីផ្សារទូទាំងពិភពលោករួចមកគឺទទួលបានការស្ងោចសរសើរ និងភ្ញាក់ផ្អើលខ្លាំងបំផុតជាមួយនឹងបច្ចេកវិទ្យាកាមេរ៉ាជំនាន់ចុងក្រោយរបស់ក្រុមហ៊ុន សាមសុង ក្នុងការធ្វើឱ្យអតិថិជនទាំងអស់ស្លុងចិត្ត មិនអស់ចិត្ត ហើយស្រឡាញ់ពេញចិត្តដកពុំរួច!

ថ្ងៃនេះក្រុមហ៊ុននឹងធ្វើការបង្ហាញជូននូវបេះដូងក៏ដូចជាចំណុចកំពូលដ៏ពិសេសអស្ចារ្យរបស់ Samsung Galaxy S20 Ultra និង Galaxy S20+ ខ្លះៗដែលធ្វើឱ្យស្តេចកំពូលស្មាតហ្វូនទាំងពីរនេះគ្រងដំណែងជាស្តេចកំពូលស្មាតហ្វូនប្រចាំឆ្នាំ២០២០!

* សមត្ថភាព & គុណភាពកំពូល កាមេរ៉ា Galaxy S20 Ultra

-កាមេរ៉ាមុខ៖ 40 MP (F2.2, AF)
-កាមេរ៉ាក្រោយ៖ 108 MP (Wide, F1.8), 48 MP (Telephoto, F3.5), 12 MP (Ultra-Wide, F2.2)
– មានសមត្ថភាព Zoom (Space Zoom) ដល់ទៅ 100 ដង!

* សមត្ថភាព & គុណភាពកំពូល កាមេរ៉ា Galaxy S20+

-កាមេរ៉ាមុខ៖ 10 MP (F2.2, AF)
-កាមេរ៉ាក្រោយ៖ 68 MP (Tele, F2.0), 12 MP (Wide, F1.8), 12 MP (Ultra-Wide, F2.2)
– មានសមត្ថភាព Zoom (Space Zoom) ដល់ទៅ 30 ដង!
ជាមួយនឹងលក្ខណៈពិសេសនៃសមត្ថភាពកាមេរ៉ាខាងលើនេះលោកអ្នកឈប់បារម្ភថារូបអត់ស្អាត ឬមាន Noise ទៀតទៅបើទោះបីជាស្ថិតនៅកន្លែងដែលខ្សោយពន្លឺ ឬកន្លែងងងឹតក៏ដោយ!

* 8K Video Recording

– ជាស្មាតហ្វូនដំបូងគេបង្អស់ដែលថត វីដេអូបានកម្រិត 8K 24fps (UHD 7680 X 4320) ដោយផ្តល់នូវគុណភាពរូបភាពជាមួយនឹងចំនួនភិចស្សែលជាង 33 លាន! ពិតជាច្បាស់ខ្លាំងណាស់!!

– អ្វីដែលកាន់តែពិសេសអស្ចារ្យដែលមានតែមួយគ្មានពីរនោះគឺ 8K វីដេអូ អាច snap ចាប់យកឈុតណាមួយក្នុងវីដេអូដែលអ្នកពេញចិត្ត ហើយបំលែងទៅជារូបភាពក្នុងកម្រិត 33 MP បានថែមទៀតផង! សក្តិសមនឹងគ្រងដំណែងជាស្តេចកំពូលស្មាតហ្វូនដែលមានកំពូលកាមេរ៉ាក្នុងលោកមែន!

* មានបំពាក់ស៊ីមអេឡិចត្រូនិច (e-Sim)

– មានជម្រើសច្រើនសម្រាប់អ្នកប្រើប្រាស់! លោកអ្នកអាចប្រើ Nano SIM Card ទាំង 2 ក៏បាន ឬប្រើ Nano SIM 1 + e-SIM ដោយអាចឱ្យយើងបន្ថែមមេម៉ូរីបានផងដែរ)! ដូច្នេះមិនចាំបាច់ចំណាយពេលកាត់ SIM និងញាត់ SIM ចេញចូលច្រើនដែលនាំឱ្យខាតពេល ឬគួរឱ្យធុញទ្រាន់នោះទេ!

កុំទាន់អាលសរសើរអី…នៅមានចំណុចកំពូលៗ និងអស្ចារ្យជាច្រើនទៀតដែលយើងនឹងធ្វើការបង្ហាញជូន និងប្រាប់លម្អិតបន្ថែមទៀត! ដូច្នេះអតិថិជនទាំងអស់ដែលចង់បាននូវកំពូលបទពិសោធន៍ដ៏អស្ចារ្យជាមួយនឹងស្តេចកំពូលស្មាតហ្វូនប្រចាំឆ្នាំ២០២០ នេះអាចអញ្ជើញទៅប៉ះផ្ទាល់ ឬធ្វើការសាកសួរនៅតាមហាងដេប៉ូចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏ធ្វើការទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ 1800-203232!

Share This Post: