ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អានអត្ថបទនេះរួច អ្នកនឹងដឹងថាតើរវាងការទទួលទានទឹកក្ដៅឧណ្ហៗ និង ទឹកត្រជាក់ មួយណាផ្ដល់ផលល្អប្រសើរបំផុតចំពោះសុខភាព!

    BY Khmernote Media April 21, 2018
    អានអត្ថបទនេះរួច អ្នកនឹងដឹងថាតើរវាងការទទួលទានទឹកក្ដៅឧណ្ហៗ និង ទឹកត្រជាក់ មួយណាផ្ដល់ផលល្អប្រសើរបំផុតចំពោះសុខភាព!

    រាងកាយរបស់មនុស្សពេញវ័យត្រូវការផ្ទុកជាតិទឹកពី ៥០ ទៅ ៦០ ភាគរយ។ សារធាតុរាវនេះ គឺមានសារៈសំខាន់សម្រាប់សុខភាពរាងកាយឲ្យដំណើរការបានត្រឹមត្រូវ។ ទោះជាយ៉ាងណា មានមនុស្សជាច្រើនឆ្ងល់ថាតើពួកគេគួរទទួលទានទឹកត្រជាក់ ឬក្តៅឧណ្ហៗទើបប្រសើរ? ជាក់ស្ដែង ភាគច្រើននៃពួកយើងមានទំនោរជ្រើសយកទឹកត្រជាក់ដើម្បីទទួលទាន ជាពិសេសក្នុងពេលស្ថិតក្រោមអាកាសធាតុក្តៅ។ តាមពិតទៅ ទឹកត្រជាក់មិនបានផ្ដល់ល្អអ្វីដល់សុខភាពឡើយ ប៉ុន្តែទឹកក្តៅឧណ្ហៗទៅវិញទេដែលជាប្រភេទនៃសារធាតុរាវអាចផ្ដល់នូវអត្ថប្រយោជន៍ច្រើនបំផុតចំពោះសុខភាព។ អត្ថបទខាងក្រោមនឹងបង្ហាញឲ្យឃើញពីគុណសម្បត្តិ ក៏ដូចជាគុណវិបត្តិនៃការទទួលទានទឹកក្ដៅឧណ្ហៗ និងទឹកត្រជាក់ ៖

    ​​​- ទឹកត្រជាក់ ៖ សំដៅលើទឹកដែលមានកម្រិតសីតុណ្ហភាពប្រហែលពីចន្លោះ ៧ អង្សារសេ ទៅ ២១ អង្សារសេ។ ពិតណាស់ ទឹកត្រជាក់អាចជួយធ្វើឲ្យយើងមានអារម្មណ៍ល្អបាន ជាពិសេសខណៈពេលកំពុងស្ថិតក្នុងអាកាសធាតុក្ដៅ។ ទោះជាយ៉ាងណាក៏ដោយ មានមនុស្សមិនតិចទេដែលទទួលរងនូវប៉ះពាល់ជាច្រើន បន្ទាប់ពីពួកគេទទួលទានទឹកត្រជាក់។

    ១. វាអាចធ្វើប្រព័ន្ធរំលាយអាហារដំណើរមិនស្រួល ៖ នៅពេលអ្នកទទួលទានទឹកត្រជាក់ សរសៃឈាមរបស់អ្នកនឹងរួមតូចដែលធ្វើឲ្យរាំងស្ទះដល់សមត្ថភាពនៃការរំលាយអាហារ។ វាអាចបណ្តាលឲ្យ ឈឺក្រពះ ឈឺចាប់ក្នុងពោះ និងទល់លាមក។

    ២. វាធ្វើឲ្យថាមពលក្នុងរាងកាយថយចុះ ៖ ក៏ព្រោះរាងកាយព្យាយាមប្រើប្រាស់ថាមពលលើសពីធម្មតាដើម្បីកម្ដៅទឹកត្រជាក់ដែលអ្នកបានទទួលទានឲ្យប្រែជាមានសីតុណ្ហភាពមធ្យមសមស្របនឹងតម្រូវការរបស់រាងកាយវិញ។ ដូច្នេះប្រសិនបើអ្នកមិនចង់មានអារម្មណ៍ថាហត់នឿយអស់កម្លាំងខ្លាំងទេនោះ អ្នកមិនគួរទទួលទានទឹកកក ឬទឹកត្រជាក់ឡើយ។

    ៣. វាធ្វើឲ្យអត្រានៃចង្វាក់បេះដូងដើរយឺត ៖ ក៏ព្រោះទឹកត្រជាក់រំញោចសរសៃប្រសាទ vagus ដែលបង្កើតបានជាផ្នែកដ៏សំខាន់មួយនៃប្រព័ន្ធសរសៃប្រសាទស្វយ័តរបស់រាងកាយ។ សីតុណ្ហភាពទាបនៃទឹកដើរតួនាទីជាការជំរុញសរសៃប្រសាទ vagus ដើម្បីបន្ថយអត្រានៃចង្វាក់បេះដូង។

    ៤. វាបង្កើតរំអិល សំបោរ ឬស្លេសក្នុងរាងកាយ ៖ ការទទួលទានទឹកត្រជាក់ធ្វើអោយជាតិរំអិលនៅក្នុងរាងកាយកាន់តែរីក ឬកើនឡើង។ ប្រព័ន្ធភាពស៊ាំប្រែជាកាន់តែយ៉ាប់យ៉ឺន ជាហេតុអាចនាំឲ្យស្ថានភាពមិនល្អជាច្រើនកើតមានដូចជា ការហៀរសំបោរធម្មតាវិវិវត្តន៍ទៅជំងឺធ្ងន់ធ្ងរផ្សេងៗ។

    – ទឹកក្ដៅឧណ្ហៗ ៖ សំដៅលើទឹកដែលមានកម្រិតសីតុណ្ហភាពចន្លោះពី ២៧ អង្សារសេ ទៅ ៤១ អង្សារសេ។ ជាធម្មតា មនុស្សជាច្រើនមិនចូលចិត្តទទួលទានទឹកក្ដៅឧណ្ហធម្មតាតែម្ដងទេ ប៉ុន្តែពួកគេមានទំនោរទទួលទានភេសជ្ជៈដូចជា កាហ្វេ ឬតែ ក្នុងកម្រិតសីតុណ្ហភាពនេះ។ ទោះជាយ៉ាងណាក៏ដោយ ការទទួលទានទឹកក្ដៅឧណ្ហៗ គឺប្រៀបដូចជាផ្ដល់នូវអត្ថប្រយោជន៍ច្រើនដល់សុខភាពរាងកាយអ៊ីចឹង!

    ១. វាជួយបន្សាបជាតិពុលចេញពីរាងកាយ ៖ ការទទួលទានទឹកក្ដៅឧណ្ហៗ ជាពិសេសនៅពេលព្រឹក គឺវានឹងជួយអ្នកក្នុងការបញ្ចេញចោលនូវជាតិពុលផ្សេងៗដែលអាចបង្កឲ្យកើតមានជំងឺចេញពីរាងកាយ។ ដើម្បីទទួលទានលទ្ធផលកាន់តែប្រសើរ ចូរបន្ថែមក្រូចឆ្មារ ១ បន្ទះក្នុងទឹកក្ដៅឧណ្ហមុននឹងទទួលទាន ដោយវីតាមីន C ដែលមានក្នុងក្រូចឆ្មារធ្វើឲ្យកោសិកាលូតលាស់ដំណើរការឡើងវិញ ខណៈពេលដែលទឹកក្តៅនឹងបន្សាបជាតិពុលចេញពីរាងកាយ។

    ២. វាមានសមត្ថភាពប្រយុទ្ធប្រឆាំងនឹងការឈឺចាប់ ៖ ទឹកក្ដៅកាត់បន្ថយនូវរាល់ការឈឺចាប់ដែលបណ្ដាលមកពី ការមករដូវ និងឈឺក្បាល ដោយវាជួយបង្កើនចរន្តឈាមរត់ និងធ្វើឲ្យលំហូរឈាមកាន់តែមានភាពប្រសើរឡើង។ ប្រសិនបើអ្នករមួលក្រពើ ក៏អ្នកគួរតែទទួលទឹកក្តៅឧណ្ហៗផងដែរ ព្រោះវានឹងជួយសម្រួលទៅដល់សាច់ដុំដែលរួមតូច។

    ៣. កាត់បន្ថយកម្រិតនៃភាពតានតឹងក្នុងអារម្មណ៍ ៖ សាកល្បងទទួលទានទឹកក្ដៅឧណ្ហៗមួយកែវ នៅពេលអ្នកកំពុងមានអារម្មណ៍ថាស្ត្រេស ឬតានតឹង។ វានឹងជួយធ្វើឲ្យមុខងារសរសៃប្រសាទកណ្តាលដំណើរការបានត្រឹមត្រូវ។ Cortisol គឺជាអ័រម៉ូនស្ត្រេសដែលនឹងកើនឡើងខ្ពស់ ប្រសិនបើវាទទួលបានជាតិទឹកមិនគ្រប់គ្រាន់។ ការរក្សាជាតិសំណើមគ្រប់គ្រាន់ក្នុងរាងកាយនឹងធ្វើឲ្យអ្នកកាន់តែធន់នឹងភាពស្ត្រេសបានខ្លាំង។

    ៤. ជួយធ្វើឲ្យស្រកទម្ងន់ ៖ ប្រសិនបើអ្នកទទួលទានទឹកក្ដៅឧណ្ហៗ ការដុតបំប្លែងរំលាយអាហារក្នុងរាងកាយនឹងប្រែជាកាន់តែមានប្រសិទ្ធភាព។ ទឹកក្តៅបង្កើនសីតុណ្ហភាពរាងកាយ ហើយនៅខណៈពេលដែលរាងកាយរបស់អ្នកព្យាយាមទូទាត់សងសម្រាប់ភាពខុសគ្នានៅក្នុងសីតុណ្ហភាពនោះការដុតបំផ្លាញកាឡូរីក៏ចាប់ផ្តើមឡើង។

    ៥. ធ្វើឲ្យចរន្តឈាមរត់មានភាពប្រសើរឡើង ៖ ទឹកក្ដៅឧណ្ហៗជួយសម្រួលដល់លំហូរឈាមដែលផ្ដល់ផលល្អប្រសើរដល់កម្រិតនៃសម្ពាធឈាម និងកាត់បន្ថយហានិភ័យនៃជំងឺសរសៃឈាមបេះដូង។

    ៦. ជួយដល់ការរំលាយអាហារ ៖ កង្វះជាតិទឹកក្នុងរាងកាយ គឺជាមូលហេតុចម្បងមួយក្នុងចំណោមមូលហេតុទូទៅនៃការទល់លាមកដោយទឹកជាទូទៅជួយរំញោចដល់ពោះវៀន។ ទឹកក្តៅឧណ្ហៗ គឺមានប្រសិទ្ធភាពកាន់តែប្រសើរឡើងខ្លាំងក្នុងការសម្រួលដល់ចលនា ក៏ដូចជាដំណើរនៃពោះរៀន។

    ៧. វាបញ្ឈប់ដំណើរការនៃការចាស់មុនអាយុ ៖ ទឹកក្ដៅជួយបន្សាបជាតិពុលផ្សេងៗចេញពីរាងកាយ ហើយការចាស់មុនអាយុមិនអាចនឹងកើតឡើងបានទេ ប្រសិនបើរាងកាយគ្មានផ្ទុកវត្តមាននៃជាតិពុលណាមួយ៕

    អត្ថបទ ៖ Bee

    ប្រភព ៖ Brightside

    Share This Post:
    MPO4D jitutoto mpo4d Mpoplay