ហួសចិត្ត ! ស្រ្តីពោះធំម្នាក់ត្រូវគេរិះគន់ពេញបណ្តាញសង្គម ក្រោយនាងធ្វើទង្វើរអាក្រក់បែបនេះដាក់ក្មេងប្រុស៤ឆ្នាំម្នាក់
ប្រទេសចិន ៖ ក្មេងជាវ័យមួយដែលមិនសូវដឹងពីអ្វីដែលខុសរឺត្រូវនោះទេ វាត្រូវការអោយមនុស្សចាស់ជួយណែនាំប្រាប់មិនមែនអោយទៅខឹងគុំគួន ចាំធ្វើបាបពួកគេនោះទេ។ ប្រភពព័ត៌មានចិនបានចុះផ្សាយរឿងរ៉ាវហួសចិត្តមួយ ដែលស្រ្តីមានផ្ទៃពោះម្នាក់ត្រូវគេរិះគន់ពេញបណ្តាញសង្គមក្រោយនាងព្យាយាមទាក់ជើងក្មេងប្រុសម្នាក់អោយដួលបោកក្បាល។ រឿងហេតុនេះបានកើតឡើងនៅក្នុងភោជនីយន៍មួយកន្លែងក្នុងខេត្ត Shaanxi នាល្ងាចថ្ងៃសុក្រ ទី២០ ខែមេសាម្សិលមិញនេះ។

កុមារារងគ្រោះទើបតែមានអាយុ៤ឆ្នាំប៉ុណ្ណោះ ដំបូងស្រ្តីជាម្តាយគិតថាគូនរបស់នាងដួលដោយខ្លួនឯងទេ។ តែក្រោយពីបានមើលកាមេរ៉ាសុវត្ថិភាពនៅទីនោះគាត់ហួសចិត្តនិយាយមិនចង់ចេញតែម្តង នៅពេលដែលឃើញស្រ្តីម្នាក់បានព្យាយាមទាក់ជើងកូននាងអោយដួលបោកក្បាលបែបនេះ។ នៅពេលនេះក្មេងតូចកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីពេទ្យ ព្រោះតែអាការៈឈឺក្បាលមិនបាត់បន្ទាប់ពីដួលបោកនោះ។ អ្នកប្រើប្រាស់បណ្តាញសង្គមខ្លះបាននិយាយថានាងមិនគួរធ្វើបាបនេះដាក់ក្មេងទេព្រោះនាងខ្លួនឯងដក៏ជិតក្លាយជាម្តាយគេដែរ អ្នកខ្លះទៀតនិយាយថាស្រ្តីម្នាក់នេះហាក់មានបំណងចង់សម្លាប់ក្មេងនេះតែម្តង៕
អត្ថបទ ៖ Mali
ប្រភព ៖ sanook