ខ្មែរណូត

ស្វែងរក

  • សុខភាព

    ៥ចំណុច ដោះស្រាយ​ភាព​តាន​តឹង​របស់​កុមារ​ ក្នុង​ពេល​ផ្ទុះ​កូវីដ១៩

    BY Khmernote Media March 19, 2020
    ៥ចំណុច ដោះស្រាយ​ភាព​តាន​តឹង​របស់​កុមារ​ ក្នុង​ពេល​ផ្ទុះ​កូវីដ១៩

    ខណៈ​ប្រជាពលរដ្ឋ​ជាច្រើន​កំពុង​ព្រួយ​បារម្ភ​ដោយសារ​ការ​ផ្ទុះ​ឡើង​នៃ​វីរុសCOVID-19នៅ​ក្នុង​ប្រទេស។ ដោយ​ឡែក កុមារ​តូចៗ​ក៏​អាច​ចាប់ផ្តើម​មាន​ការ​ភ័យខ្លាច​នៅ​ពេល​ដែល​ឃើញ​មនុស្ស​ពេញវ័យ​ជុំវិញ​ខ្លួន​មាន​ភាព​ឆ្លេឆ្លា ជ្រួល​ច្របល់។ ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក​បាន​ផ្សព្វផ្សាយ​ឲ្យ​ដឹង​ពី​វិធី​ជួយ​សម្រួល​ភាព​តានតឹង​របស់​កុមារ​អំឡុង​ពេល​រាតត្បាត​នៃ​វីរុស COVID-19 តាម​មធ្យោបាយ​ប៉ុន្មាន​ខាងក្រោម​នេះ៖

    ១. ឆ្លើយ​តប​នឹង​ប្រតិកម្ម​របស់​ក្មេង

    អំឡុង​ពេល​នេះ​កុមារ​អាច​មាន​ប្រតិកម្ម​ឆ្លើយ​តប​នឹង​ភាព​តានតឹង​ផ្លូវ​ចិត្ត​តាម​របៀប​ផ្សេងៗ ដូចជា​កុមារ​ខ្លះ​តោង​តាម​ស្អិត ឆាប់​ធុញ​ថប់ សម្ងំ​នៅ​ម្នាក់​ឯង ខឹង​មួម៉ៅ ឬ​ឆ្លេឆ្លា​ឡេះ​ឡាស់ និង​នោម​ពេល​យប់​ច្រើន​ជាង​មុន។ ដូចនេះ​សូម​ឆ្លើយ​តប​នឹង​ប្រតិកម្ម​ពួកគេ​ដោយ​ការ​គាំទ្រ​ផ្លូវចិត្ត និង​ស្តាប់​ពី​កង្វល់​របស់​ពួកគេ។

    ២. ផ្តល់​ការ​ស្រលាញ់ និង​យក​ចិត្ត​ទុកដាក់

    កុមារ​តូចៗ​តែង​ចង់​បាន​ចំណាប់​អារម្មណ៍​ ការ​ស្រលាញ់​ និង​យកចិត្ត​ទុក​ពី​មនុស្ស​ធំ។​ នៅ​អំឡុង​ពេល​នេះ សូម​ចំណាយ​ពេល​វេលា និង​យក​ចិត្ត​ទុក​ដាក់​បន្ថែម​ដល់​ពួកគេ​ឲ្យ​បាន​ច្រើន។ ម៉ាក់ប៉ា​ត្រូវ​ស្តាប់ និង​ប្រើ​ពាក្យ​សម្តីទន់​ភ្លន់ ឬ​និយាយ​លួង​លោម​ពួកគេ​កុំ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ ព្រម​ទាំង​ផ្តល់​ឱកាស​ឲ្យ​ពួកគេ​បាន​លេង​កម្សាន្ត និង​សម្រាក​លំហែកាយ។

    ៣. ព្យាយាម​នៅ​ក្បែរ​កុមារ

    សូម​ទុក​ឲ្យ​កុមារ​នៅ​ក្បែរ​ឪពុក​ម្តាយ​ និង​ក្រុម​គ្រួសារ​របស់​ពួក​គេ​ ចៀសវាង​ទុក​កុមារ​ឲ្យ​នៅ​ឆ្ងាយ​ពី​អ្នក​ថែ​ទាំ​ពួក​គេ។ ប្រសិន​បើ​ករណី​ត្រូវ​ចាំ​បាច់​បំបែក​ក្មេង​ពី​អ្នក​ថែ​ទាំ (ឧទា​ហរណ៍​៖ ដាក់​ឲ្យ​សម្រាក​នៅ​មន្ទីរពេទ្យ) ចូរ​ធានា​ឲ្យ​កុមារ​អាច​នៅ​រក្សា​ការ​ទាក់ទង​បាន​ជា​ប្រចាំ (ឧទាហរណ៍៖​ តាមទូរស័ព្ទ) និង​ទទួល​បាន​ការ​លួងលោម​កុំ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ។

    ៤. រក្សា​សកម្មភាព​ប្រចាំ​ថ្ងៃ

    ក្នុង​ពេល​សាលារៀន​នានា​ត្រូវ​បិទ ​ដូចនេះសូម​រក្សា​ទម្លាប់ និង​សកម្មភាព​ប្រចាំ​ថ្ងៃ​ឲ្យ​បាន​ទៀងទាត់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ឬ​ជួយ​បង្កើត​ទម្លាប់ និង​សកម្មភាព​ថ្មីៗ​នៅ​ក្នុង​បរិយាកាស​ថ្មីមួយ ក៏​ដូច​ជា​ពេល​វេលា​សម្រាប់​លេង​កម្សាន្ត និង​សម្រាក​លំហែកាយ ​ប្រកប​ដោយ​សុវត្ថិភាព។

    ៥. ផ្តល់ និង​ពន្យល់​ព័ត៌មាន

    នៅ​ក្នុង​ពេល​នេះ សូម​ផ្តល់​ព័ត៌មាន​ច្បាស់លាស់​អំពី​វិធានការ​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ឆ្លង​មេរោគ និង​ពន្យល់​នូវ​អ្វីៗ​ដែល​កំពុង​កើត​ឡើង​តាម​របៀប​លួង​លោម កុំ​ឲ្យ​ពួកគេ​មាន​ការ​ព្រួយ​បារម្ភ (ឧទាហរណ៍៖ សមាជិក​គ្រួសារ និង/ឬ​ កុមារ​អាច​ចាប់​ផ្តើម​មាន​អារម្មណ៍​មិន​ស្រួល​ក្នុង​ខ្លួន ហើយ​ប្រហែល​ជា​ត្រូវ​ទៅ​មន្ទីរពេទ្យ​នៅ​ពេល​ណា​មួយ ដូច្នេះគ្រូ​ពេទ្យ​អាច​ជួយ​ពួកគាត់​ឲ្យ​មាន​អារម្មណ៍​ធូរ​ស្បើយ​ឡើង​វិញ)។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay