ពិតជាគួរអោយសរសើរមែន ! ស្រ្តីម្នាក់មើលថែរក្សាអ្នកជិតខាងរបស់ខ្លួនអស់រយៈពេលជាង៣០ឆ្នាំ ដោយសារមូលហេតុមួយនេះ
ប្រទេសចិន ៖ ថ្មីៗនេះករណីត្រូវបានគេចែករំលែកកោតសរសើរពេញបណ្តាញសង្គម ដោយសារស្រ្តីម្នាក់ស្ម័គ្រចិត្តមើលថែស្រ្តីកំសត់ម្នាក់ទៀតដែរត្រូវជាអ្នកជិតខាងខ្លួនអស់រយៈពេលជាង៣០ឆ្នាំ។ តាមប្រភពបានអោយដឹងថាអ្នកស្រី Wu Yuxia ជាស្ត្រីមេម៉ាយអាយុ ៦០ ឆ្នាំមកពីក្រុង Dangui ខេត្ត Sichuan ប្រទេសចិន។ គាត់ចំនាយពេលសឹងតែ២៤ម៉ោងរបស់ខ្លួមកមើលថែស្រ្តីវ័យចំណាស់ម្នាក់ឈ្មោះ Liu ដែលត្រូវជាអ្នកជិតខាងអស់រយៈពេលជិត៣០ឆ្នាំមកហើយ។

Liu មានវ័យ៥៦ឆ្នាំ នាងបានបាត់បង់ម្តាយនិងឪពុកតាំងពីអាយុ៦ឆ្នាំ មកដល់អាយុ១០ឆ្នាំនាងក៏ត្រូវបានជម្ងឺវាយប្រហាធ្វើអោយត្រចៀកនិងភ្នែករបស់នាងប្រែជាពិការទៀត។ នាងបានក្លាយជាឯកាក្រោយពេលបងប្រុសស្លាប់ ហើយបងស្រី៣នាក់ទៀតក៏បានរៀបការហើយចាកចេញទៅ។ ដោយអាណិតជីវិតដ៏កំសត់របស់ Liu ទើបអ្នកស្រី Wu Yuxia ស្ម័គ្រចិត្តមើលនាង ទាំងដែលខ្លួនត្រូវមើលថែរក្សាឪពុកម្តាយ និងកូន២នាក់ទៀតរបស់ខ្លួន។ អ្នកស្រី Wu Yuxia ថែមទាំងត្រូវទទួលបន្ទុកធ្វើការរកប្រាក់ចិញ្ចឹមគ្រួសារទៀត បន្ទាប់ពីប្តីរបស់គាត់ស្លាប់។ ទោះបីជាពិបាកនិងពេលខ្លះមិនបានគេងយ៉ាងណាក៏អ្នកស្រី Wu Yuxia មិនបោះបង់ចោលការមើលថែ Liu ៕


អត្ថបទ ៖ mali
ប្រភព ៖ nextshark