PR

សូមបញ្ឈប់ការយល់ច្រឡំ!​ មិនមានការហាមប្រើប្រាស់ Smecta ​ ចំពោះក្មេងអាយុលើស2ឆ្នាំឡើយ!

BY
Khmernote Media
March 19, 2020

ប្រិយមិត្តប្រហែលជាបានអានពត៌មានមួយចំនួន ចុះផ្សាយទាក់ទងនឹង Smecta ដែលជាថ្នាំព្យាបាលជំងឺរាកដ៏ពេញនិយមទាំងសំរាប់កុមារនិងមនុស្សពេញវ័យ​ របស់ប្រទេសបារាំង​​ ដែល​ថា Smecta ត្រូវបានរដ្ឋាភិបាលបារាំងណែនាំមិនអោយកូនក្មេងប្រើ ដោយសារមានផ្ទុកជាតិសំណដ៏តិចតួចបំផុត​។​

តាមការពិតទៅ​ ពត៌មានទាំងអស់នេះគឺមិនត្រឹមត្រូវទាំងស្រុងឡើយ ដោយសារតែការបកប្រែបាត់ខ្លឹមសារនិងមិនគ្រប់ជ្រុងជ្រោយនៃពត៌មានទាំងអស់នោះ ជាហេតុបង្កអោយមានការយល់ច្រលំទៅលើការប្រើប្រាស់​ Smecta ​​ ព្រោះតាមសារណែនាំរបស់ក្រសួងសុខាភិបាល​បារំាំងគឺមិនមានពាក់ព័ន្ធអ្វីនឹងការប៉ះពាល់សុខភាព​កុមារអាយុលើសពី ២ឆ្នាំឡើយ​​​​ គ្រាន់តែណែនាំ​អោយប្រើទឹកអូរ៉ាលីតជាជំរើសដំបូងសម្រាប់ព្យាបាលជំងឺរាករូសទៅលើកុមារអាយុក្រោម២ឆ្នាំ ទៅតាមគោលការណ៍របស់អង្គការសុខភាពពិភពលោក WHO​ ប៉ុណ្ណោះ។

ដូច្នេះហើយសំរាប់ប្រិយមិត្តនិងឪពុកម្ដាយដែលប្រហែលជាមានការភ័យខ្លាចកន្លងមកនោះ សូមមេត្តាឈប់បារម្ភទៀតទៅព្រោះឆ្លងកាត់តាមការស្រាវជា្រវនិងការពិសោធន៍បន្ថែមយ៉ាងស៊ីជម្រៅរបស់ក្រុមហ៊ុនផលិតឱសថ​ IPSEN បាន បញ្ជាក់អោយឃើញថាសារធាតុសំណរដែលមានក្នុងSmecta មានកំរិតយ៉ាងតិចតួចបំផុតហើយមិនមានហានិភ័យអ្វីដល់សុខភាពឡើយ។​ ម្យ៉ាងទៀត នៅក្នុងចំណីអាហារនិងទឹកដែលយើងបរិភោគរាល់ថ្ងៃក៏មានផ្ទុកសារធាតុសំណដ៏តិចតួចបំផុតនេះដែរ។

Smecta មិនត្រឹមតែបញ្ឈប់ការរាករូសខ្លាំងទេ​ ហើយថែមទាំងព្យាបាលមូលហេតុដែលបង្កអោយរាកផងដែរ​ ប៉ុន្ដែ​ការប្រើប្រាស់សម្រាប់ការព្យាបាលជំងឺរាករយៈពេលយូរចំពោះក្មេងតូចៗ និងការប្រើប្រាស់ចំពោះស្រ្ដីមានផ្ទៃពោះនិងកំពុងបំបៅកូនដោយទឹកដោះគួរតែចៀសវាង។ ដូច្នេះប្រិយមិត្ត បានជ្រាបច្បាស់ហើយអំពីការប្រើប្រាស់Smecta សំរាប់ក្រុមគ្រួសារនិងបុត្រធីតាលោកអ្នក ហើយសំរាប់ពត៌មានបន្ថែម​ អាចសាកសួរគ្រូពេទ្យ ឬឱសថការីនៅតាមឱសថស្ថាននានាទូទាំងប្រទេសបាន។

សំរាប់ពត៌មានបន្ថែម សូមទាក់ទងផេក: https://www.facebook.com/SmectaCambodia/

Share This Post: