ខ្មែរណូត

ស្វែងរក

  • សុខភាព

    ពលរដ្ឋជាង ៩៣ មុឺន​នាក់តេទៅលេខ ១១៥ ក្រោយរកឃើញកូវីដ១៩ នៅកម្ពុជា

    BY Khmernote Media March 19, 2020
    ពលរដ្ឋជាង ៩៣ មុឺន​នាក់តេទៅលេខ ១១៥ ក្រោយរកឃើញកូវីដ១៩ នៅកម្ពុជា

    នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង បាន​ចេញ​សេចក្ដី​រាយការណ៍​ឲ្យ​ដឹង​ថា តាំងពី​រក​ឃើញ​អ្នក​ផ្ទុក COVID-19 នៅ​កម្ពុជា​មក មាន​ប្រជាពលរដ្ឋ​ជាង ៩៣ ម៉ឺន​នាក់​បាន​តេ​ទៅ​កាន់​លេខ ១១៥។

    CDC ក៏​ជម្រាប​ជូន​ដល់​សាធារណ:​ជន​ថា បាន​ស្នើ​ដល់​សាធារណជន ឲ្យ​មាន​ការ​យោគយល់ និង​អត់ធ្មត់ ការ​ហៅ​ចូល​លេខ ១១៥ ដោយសារ​មាន​ការ​ហៅ​ចូល​ច្រើន​លើស​លុប​មិន​ថា​យប់ ឬ​ថ្ងៃ ដែល​ក្នុង​មួយ​មាន​ថ្ងៃ​មាន​ជាង ៩ ពាន់​នាក់ ទៅ​លេខ​ទាន់​ហេតុការណ៍​មួយ​នេះ។

    រាល់​ការ​ហៅ​ទៅ​កាន់​ទៅ​កាន់​លេខ​ទាន់​ហេតុការណ៍ ១១៥ ហើយ​មាន​ពេល​ខ្លះ​រង់ចាំ​យូរ ឬ​មិន​អាច​ទំនាក់ទំនង​ភ្ជាប់​បាន ដោយសារ​ប្រព័ន្ធ​បាន​ភ្ជាប់​ទូរស័ព្ទ​ដៃ​មន្ត្រី​ចំនួន ២៥ នាក់ (២៥ខ្សែ) រួច​ហើយ​ ដែល​អ្នក​ផ្សេង​ត្រូវ​រង់ចាំ​ការ​ហៅ​ចូល ហេតុ​ដូច្នេះ​ប្រព័ន្ធ​នឹង​ធ្វើ​ការ​បញ្ជូន ការ​ហៅ​របស់​លោកអ្នក បន្ត​ពី​លេខ​មួយ​ទៅ​លេខ​មួយ​ទៀត​ទៅ​អ្នក​ទំនេរ ដោយ​មិន​កាត់​ផ្ដាច់​ការ​ហៅ​ចូល​នោះ​ទេ ដែល​ជាហេតុ​ធ្វើឲ្យ​នាំឲ្យ​មាន​ការ​រង់ចាំ​យូរ​បន្តិច អាច​លើស​ពី ៣-៤នាទី។
    ទិន្នន័យ​របស់ ១១៥៖

    – ក្នុង​មួយ​ថ្ងៃ​ហៅ​ចូល និង​ភ្ជាប់​ទំនាក់ទំនង​ជាង ៩ ពាន់នាក់

    – សរុប​តាំង​ពី​ចាប់ផ្ដើម​រក​ឃើញ COVID-19 ករណីទី១ មក​មាន ជាង ៩៣ ម៉ឺន​នាក់

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay