អន្តរជាតិ
រន្ធត់ណាស់ ! កំពុងរៀបការសុខៗស្រាប់តែមានភ្លើងឆាបឆេះឡើងមក ចុងក្រោយទើបដឹងថាបណ្តាលមកពី…
BY Khmernote Media
April 22, 2018
បរទេស ៖ ពិធីអាពាហ៍ពិពាហ៍មានសារៈសំខាន់ខ្លាំងណាស់សំរាប់កូនកំលោះកូនក្រមុំ ពួកគេមិនចង់អោយមានរឿងអ្វីមិនល្អកើតឡើងក្នុងថ្ងៃនេះនោះឡើយ។ ទីភ្នាក់ងារព័ត៌មានបរទេសបានរាយការណ៍កាលពីពេលថ្មីៗថា ពិធីមង្គលការមួយដែលប្រព្រឹត្តទៅនៅរដ្ឋ Jalisco ត្រូវបានរំខានដោយសារភ្លើងឆេះ។ តាមប្រភពដដែលបានអោយដឹងថាភ្លើងបានឆាបឆេះឡើង នៅពេលដែលកូនកំលោះកូនក្រមុំកំពុងតែឡើងរាំនៅលើឆាកជាមួយគ្នា។

តាមរយៈវីដេអូដែលគេបានបង្ហោះក្នុងបណ្តាញសង្គមនោះបានអោយដឹងថាភ្លើងបានឆាបឆេះឡើងដោយការផ្ទុះសេអំពូលភ្លើងតូចៗដែលបានដាក់តាំងលំអលើឆាកនោះ។ ហេតុការណ៍នេះបានធ្វើអោយភ្ញៀវដែលចូលរួមមានស្លន់ស្លោ តែជាសំណាងដែរមិនមាននរណាម្នាក់រងគ្រោះថ្នាក់អ្វីពីគ្រោះថ្នាក់នេះឡើយ។ ឧបទ្ទវហេតុអគ្គីភ័យធ្វើអោយមានការខូចខាតសរុបជាទឹកប្រាក់ប្រមាណជាជាង ៩៦០០០ដុល្លារឯណោះ៕
ខាងក្រោមជាវីដេអូតោះទស្សនាទាំងអស់គ្នា ៖
អត្ថបទ ៖ Mali
ប្រភព ៖ sanook