មង្គលការនៅអង់គ្លេសអនុញ្ញាតឲ្យមានតែគ្នាតែ៥នាក់ប៉ុណ្ណោះ ខ្លាចឆ្លងកូវីដ១៩
វិហាសាសនាគ្រឹស្តនៅអង់គ្លេសបានចេញសេចក្តីសម្រេចមួយចំពោះការទទួលសេវាអាពាហ៍ពិពាហ៍របស់ខ្លួន ដោយបានកំណត់ឲ្យអ្នកចូលរួមក្នុងពិធីនេះ មានចំនួនតែប្រាំនាក់ប៉ុណ្ណោះ ក្នុងគោលបំណងកាត់បន្ថយហានិភ័យនៃការឆ្លងវីរុសCOVID-19។
បើតាមសេចក្ដីជូនដំណឹងរបស់ព្រះវិហារ អ្នកដែលអាចចូលរួមក្នុពិធីមង្គលការនេះបានមានតែលោកអាចារ្យម្នាក់ កូនកម្លោះ កូនក្រមុំ និងសាក្សីចំនួនពីរនាក់។ ចំពោះអ្នកចូលរួមត្រូវរក្សាចម្ងាយឆ្ងាយគ្នាតាមដែលអាចធ្វើទៅបាន។ ការកំណត់ចំនួនបែបនេះ ខាងព្រះវិហារបញ្ជាក់ថាដើម្បីចូលរួមទប់ស្កាត់ការរាលដាលវីរុស COVID-19។
ក្រៅពីនេះខាងព្រះវិហារក៏បានហាមលោកអាចារ្យមិនឲ្យប៉ះពាល់ចិញ្ចៀនអាពាហ៍ពិពាហ៍ ឬកាន់ដៃកូនកម្លោះ ក្រមុំ ក្នុងការផ្ដល់ពរជ័យដល់ភិរិយាស្វាមីដូចមុនទៀតនោះដែរ។ គិតមកដល់ពេលនេះនៅអង់គ្លេសមានអ្នកឆ្លងវីរុស COVID-19 ចំនួន៣ ២៦៩ករណី មានអ្នកស្លាប់១៤៤ និងមានអ្នកជាសះស្បើយ១៩នាក់។

ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ