បច្ចេកវិទ្យា

ឡូយអស្ចារ្យ! ប៉ូលីសរបស់ប្រទេសចិនប្រើប្រាស់វ៉ែនតាដែលមានភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យាស្កេនមុខ ដើម្បីងាយស្រួលចាប់ជនល្មើសត្រឹមប៉ុន្មានវិនាទី

BY
Khmernote Media
February 9, 2018

ក្នុងពេលបច្ចុប្បន្ននេះ ប៉ូលីសរបស់ប្រទេសចិន បាននឹងកំពុងពាក់វ៉ែនតាការពារកម្ដៅថ្ងៃ ដែលមានភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យាខ្ពស់អស្ចារ្យ ជាមួយនឹងសមត្ថភាពអាចកំណត់គោលដៅជនសង្ស័យបានដោយប្រើពេលត្រឹមប៉ុន្មានវិនាទីប៉ុណ្ណោះ។ ដោយឡែក រហូតមកដល់ឥឡូវមន្ត្រីប៉ូលីសផ្នែកដឹកជញ្ជូនក្នុងទីក្រុង Zhengzhou, ភាគកណ្ដាលប្រទេសចិន ត្រូវបានផ្តល់ជូននូវឧបករណ៍ទំនើបៗ ដើម្បីប្រើប្រាស់ក្នុងមជ្ឈមណ្ឌលផ្លូវដែកទូទាំងប្រទេសដែលជាកន្លែងដ៏មមាញឹកបំផុតប្រចាំឆ្នាំ។

ជាមួយនឹងបច្ចេកវិទ្យាស្កេនមុខនេះ នឹងជួយដល់មន្ត្រីប៉ូលីសក្នុងការតាមដានជនល្មើស និងឈានដល់ការចាប់ខ្លួនដោយគ្រាន់តែសម្លឹងមើលទៅពួកគេប៉ុណ្ណោះ។ លើសពីនេះទៅទៀត ទិន្នន័យនានានឹងត្រូវបានបង្ហាញក្នុងវ៉ែនតាការពារពន្លឺថ្ងៃនោះតែម្ដង។ គួរបញ្ជាក់ផងដែរថា វ៉ែនតាដ៏ពិសេសនេះបាននឹងកំពុងត្រូវបានប្រើប្រាស់ដោយមន្ត្រីប៉ូលីស 4នាក់ដែលឈរនៅទីតាំងច្រកស្ថានីយខាងកើតរបស់ទីក្រុង Zhengzhou។

អ្វីដែលរឹតតែអស្ចារ្យជាងនេះទៀតគឺ កាមេរ៉ាដែលបានបំពាក់លើវ៉ែនតា អាចភ្ជាប់ទៅនឹងស្មាតហ្វូនបាន ហើយអនុញ្ញាតឲ្យមន្ត្រីប៉ូលីសនោះថតរូបភាព និងផ្ដល់ទិន្នន័យទៅកាន់ការិយាល័យកណ្ដាលបានយ៉ាងលឿនបំផុត។ បន្ទាប់មក ប្រព័ន្ធបច្ចេកវិទ្យានេះនឹងផ្ដល់ជូនប៉ូលីសនូវពត៌មាននានាទាក់ទងទៅនឹងជនសង្ស័យដូចជា ឈ្មោះ ជាតិសាសន៍ ភេទ និងអាស័យដ្ឋានផងដែរ។ ក្រោយមក ពត៌មានទាំងឡាយនេះក៏ត្រូវបានបង្ហាញលើវ៉ែនតានេះដូចគ្នា។ រឹតតែអស្ចារ្យទៅទៀត វ៉ែនតានេះក៏អាចប្រាប់ដល់មន្ដ្រីប៉ូលីសពីស្ថានទម្ងន់ទោសរបស់ជនល្មើសផងដែរ ពោលគឺជននោះត្រូវបានគេចាប់ខ្លួន រួចរត់គេច រឺត្រូវបានដោះលែង។






Fu

ខ្មែរណូត

ប្រភព៖ news.asiantown

Share This Post: