បុរសជនជាតិថៃម្នាក់យំទន់ខ្លួនលែងខ្មាសនរណាក្រោយចាប់បានកាតត្រូវទៅធ្វើជាទាហាន ពេលដឹងមូលហេតុពិតរឹតតែគួរអោយអាណិត
ប្រទេសថៃ ៖ វីដេអូបុរសម្នាក់អាយុ ២៣ឆ្នាំនៅទីក្រុងបាងកកដែលស្រក់ទឹកភ្នែកបន្ទាប់ពីគាត់ចាប់បានគូរកាតក្រហម ដែលបញ្ជាក់ថាគាត់ត្រូវចូលទៅបម្រើរកងទ័ព កំពុងល្បីពេញបណ្តាញសង្គម។ ក្រោយពីចាប់បានកាតក្រហមនេះហើយលោក Sakrit Srisoonthorn បានស្រក់យំឡើងទន់ខ្លួន ជាមួយនឹងការរៀបរ៉ាប់យ៉ាងកំសត់។ លោកប្រាប់ថាមិនចង់ទៅធ្វើជាទាហាននោះទេ ព្រោះបារម្ភពីលោកយាយរបស់ខ្លួនដែលមានវ័យ៧៥ឆ្នាំទៅហើយ ដែលសំខាន់គាត់ទើបតែចាកចេញពីមន្ទីពេទ្យ។

លោកបន្តថា ឪពុកម្តាយរបស់លោកបានចាកចេញទៅតាំងពីរូបលោកនៅតូចៗម្លេះ លោកយាយរបស់លោកមិនមានអ្នកណាម្នាក់នៅជួយមើលថែរក្សានោះទេប្រសិនរូបគេត្រូវចាកចេញទៅទៀតនោះ។ យុវជនរូបនេះបានប្រាប់មន្រ្តីថា “នៅពេលនោះខ្ញុំគិតថាតើជីដូនរបស់ខ្ញុំនឹងរស់នៅយ៉ាងដូចម្តេច? តើគ្រួសាររបស់ខ្ញុំនឹងរស់នៅយ៉ាងម៉េចប្រសិនបើខ្ញុំត្រូវចាកចេញទៅ រឿងនោះនៅតែស្ថិតក្នុងក្បាលរបស់ខ្ញុំជានិច្ច”។ ក្រុមមន្ត្រីបានធានាថាយោធានឹងពិនិត្យមើលក្រុមគ្រួសាររបស់គាត់និងត្រៀមខ្លួនរួចរាល់ដើម្បីផ្តល់ជំនួយដល់ស្រ្តីចំណាស់ត្រូវជាយាយរបស់ Sakrit ។ យ៉ាងណាលោកយាយរបស់ Sakrit អះអាងថា “”ខ្ញុំអាចទទួលយកវាបាន វាមិនមានរយៈពេលយូរទេ តែ ១រឺ២ឆ្នាំប៉ុណ្ណោះ ចៅរបស់ខ្ញុំគេមិនបានចាកចេញពីខ្ញុំរហូតនោះទេ ខ្ញុំបានប្រាប់គេអោយទៅបំរើកងទ័ពនិងជួយប្រទេសចុះ ខ្ញុំនឹងមិនអី ខ្ញុំនៅអាចរកស៊ីចិញ្ចឹមដោយខ្លួនឯងបាន”៕

អត្ថបទ ៖ Mali
ប្រភព ៖ coconuts